ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចបន្តធ្វើការដុតបំផ្លាញចោល មធ្យោបាយបំរើដល់ការដឹកជញ្ជូនបទល្មើសព្រៃឈើ នៅ ពោធិសាត់

សមត្ថកិច្ចបន្តធ្វើការដុតបំផ្លាញចោល មធ្យោបាយបំរើដល់ការដឹកជញ្ជូនបទល្មើសព្រៃឈើ នៅ ពោធិសាត់

ខេត្តពោធិសាត់:  នៅរសៀលថ្ងៃទី២៦មិនា២០២០ ចំណុចចំការក្រូច១កន្លែងស្ថិតក្នុងភូមិវាលវង ស្រុកភ្នំក្រវាញខេត្តពោធិសាត់ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិសាត់ ។

សមត្ថកិច្ចបន្តធ្វើការដុតបំផ្លាញចោលមធ្យោបាយបំរើដល់ការដឹកជញ្ជូនបទល្មើសព្រៃឈើពី

សំណាក់កងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថស្រុកភ្នំក្រវាញដោយសហការ ជាមួយកម្លាំងចម្រុះស្រុកភ្នំក្រវាញនូវរថយន្ត១គ្រឿង ត្រូវបានសមត្ថកិច្ចចម្រុះរកឃើញក្រុមជនល្មើស លាក់ទុកនៅក្នុងចំការក្រូចមួយកន្លែងដែលគេសង្សយ័បន្តសកម្មភាពដឹកបទល្មើសព្រៃឈើ ។

សេចក្តីរាយការពីសមត្ថកិច្ចចម្រុះដែលស្ថិតក្នុងកិច្ចប្រតិបត្តិការខាងលើនេះ បានបង្ហើបអោយដឹងថា ជាលទ្ធផលសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរុករកឈានដល់ការបង្ក្រាបដកហូតរថយន្តបាកុងកែច្នៃ១

គ្រឿងដែលគេសង្សយ័លាក់ទុកធ្វើសកម្មភាពដឹកជញ្ជូនឈើត្រូវបានសមត្ថកិច្ចចម្រុះធ្វើការដុត

កម្ទេចចោលនៅផ្នែករដ្ឋបាលព្រៃឈើស្រុកភ្នំក្រវ៉ាញ ។

បើទោះបីជាករណីបង្ក្រាបនិងបំផ្លាញចោលនូវមធ្យោបាយដឹកជញ្ជូន ប៉ុន្តែសមត្ថកិច្ចចម្រុះនិងស្ថាបន័ ពាក់ពន្ធ័ត្រូវគេមើលឃើញថា ពុំសូវមានប្រសិទ្ធភាព ខណះដែលការបង្ក្រាបនោះគេមិនដែលឃើញ មានឃាត់ខ្លួនអ្នកប្រព្រឹត្តនាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នោះឡើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya