ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីចែកចាយគ្រឿងញៀន និងដកហូតបានវត្ថុតាងមួយចំនួនធំ នៅព្រះសីហនុ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីចែកចាយគ្រឿងញៀន និងដកហូតបានវត្ថុតាងមួយចំនួនធំ នៅព្រះសីហនុ

(ព្រះសីហនុ)៖  នាវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត ស្ថិតនៅចំណុច ក្រុម៣៨ ភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។

បង្ក្រាបករណីចែកចាយគ្រឿងញៀន ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនធំ។ មន្រ្តីអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ខាងលើរួមមាន ៖

*ទី១៖ ឈ្មោះ សេង ភារុន អាយុ៣៨ឆ្នាំ មុខរបរបកប្រែចិន មានស្រុកកំណើត សង្កាត់លេខ០២ ក្រុង-ព្រះសីហនុ។ បច្នុប្បន្នស្នាក់នៅក្រុម៣៨ ភូមិ០១ សង្កាត់លេខ០៤ ក្រុង-ព្រះសីហនុ
*ទី២៖ ឈ្មោះ ដួង លីណា ហៅ ម៉ឺ ង៉ា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតភូមិត្របែក ខេត្តព្រៃវែង បច្ចុប្បន្នក្រុម៣៨ ភូមិ០១ សង្កាត់០៤ ក្រុង-ព្រះសីហនុ។

វត្ថុតាងដកហូតបានរួមមានទី១៖ ម្ស៉ៅសថ្លាចំនួន ៨៣កញ្ចប់ ថ្លឹងទាំងសំបក ៥៦០ក្រាម, ទី២៖ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ៩៨គ្រាប់ ស្មើនឹង ១០,៧ក្រាម, ទី៣៖ ទូរស័ព្ទចំនួន០១គ្រឿង, ទី៤៖ ដបជក់ចំនួន០១, ទី៥៖ ជញ្ជីងចំនួន០១, ទី៦៖ លុយខ្មែរ ៤០០,០០០រៀល និងទី៧៖ ដែកកេះចំនួន០៥។

កម្លាំងជំនាញកំពុងបន្តនីតិវិធី នៅបញ្ជាការដ្ឋានហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya