ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២០! ឥណ្ឌា រកឃើញ COVID-19 ១៤៩ករណីថ្មី, អ្នកឆ្លងសរុបកើនដល់ ៨៧៣នាក់

នៅថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២០! ឥណ្ឌា រកឃើញ COVID-19 ១៤៩ករណីថ្មី, អ្នកឆ្លងសរុបកើនដល់ ៨៧៣នាក់

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា បានប្រកាសពីការរកឃើញករណីឆ្លងថ្មី នៃ COVID-19 ចំនួន ១៤៩បន្ថែមទៀត ដែលនេះគឺជាតួលេខឆ្លងខ្ពស់បំផុតមកទល់ ពេលនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២៨ ខែ មីនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌា បូកបញ្ចូលករណីឆ្លងថ្មីខាងលើ ចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស បានកើនដល់៨៧៣នាក់ ក្នុងនោះមាន១៩នាក់បានស្លាប់ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ។ រីឯ រដ្ឋដែលមានចំនួនករណីឆ្លង COVID-19 ច្រើនជាងគេគឺរដ្ឋ Maharashtra ស្ថិតនៅភាគខាងលិចនៃប្រទេសមាន១៨០ករណី និងរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូង មាន១៧៣ករណី។

ឥណ្ឌា បច្ចុប្បន្ន កំពុងអនុវត្តវិធានការ «បិទប្រទេសទាំងមូល» រយៈពេល២១ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លង COVID-19។ ប៉ុន្តែ ក្រុមអ្នកជំនាញសុខាភិបាលព្រមានថា បើអាជ្ញាធរមិនចាត់វិធានការឱ្យមានប្រសិទ្ធភាពទេ នោះចំនួនអ្នកឆ្លងអាចនឹងកើនឡើងយ៉ាងគំហុគ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya