ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ឌុប​ចោរ​ដល់​កន្លែង​ស្ងាត់​ភ្ជង់​ប្លន់​យក​ម៉ូតូ ទៅ​បាត់​ដោយ​សុវត្ថិភាព​ ​

ឌុប​ចោរ​ដល់​កន្លែង​ស្ងាត់​ភ្ជង់​ប្លន់​យក​ម៉ូតូ ទៅ​បាត់​ដោយ​សុវត្ថិភាព​ ​

ភ្នំពេញ  ៖ កាលពី​វេលា​ម៉ោង​១​និង​១៥ នាទី​រសៀល ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជន រងគ្រោះ​ត្រូវបាន​ស្គាល់ឈ្មោះ វ៉ាន ចេ​ត អាយុ​៣៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ស្វាយ​ទង ឃុំ​ស្វាយជ្រំ ស្រុក​មេសាង ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៥ ឡើង​តែម​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ 1V-3545 ។​
មុនពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​រក​ឌុប​ម៉ូយ​តាម បណ្តោយ​ផ្លូវលំ ក៏​ជួប​ជនសង្ស័យ​២​នាក់​ហៅ​គាត់​ឲ្យ​ឌុប​ទៅ​កន្លែង​បង​ធ្វើការ​នៅ ។ លុះ​ជិះ​បាន​ប្រហែល​ជាង​៥០០​ម៉ែត្រ ជនសង្ស័យ​បាន​ប្រាប់​ឲ្យ​ជនរងគ្រោះ​ឈប់​ម៉ូតូ រួច​ក៏​ដក​កាំភ្លើងខ្លី ម៉ាក​រ៉ូឡូ​ភ្ជង់​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ស្រមោល ។ ក្រោយ​កើតហេតុ ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង នគរបាល​ប៉ុស្តិ៍​ក្រាំងធ្នង់​ដើម្បី​ជួយ​អន្តរាគមន៍ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya