ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០! អាកាសយានិក ៨នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ឆ្លង COVID-19

នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០! អាកាសយានិក ៨នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ឆ្លង COVID-19

(វែលលីងតុន)៖  ក្រុមហ៊ុនអាកាសចរណ៍នូវែលសេឡង់ (Air New Zealand) បានរាយការណ៍ឲ្យដឹងនៅថ្ងៃសៅរ៍នេះថា សមាជិកអាកាសយានិករបស់ខ្លួនចំនួន ០៨ នាក់បានធ្វើតេស្ត «វិជ្ជមាន» ចំពោះជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍នូវែលសេឡង់ បានគូសបញ្ជាក់ថា អាកាសយានិកទាំង ០៨ នាក់ដែលឆ្លងជំងឺ COVID-19 ខាងលើ ឥឡូវនេះកំពុងនៅ ដាច់ដោយឡែកពីគេក្នុងផ្ទះ ដើម្បីសម្រាក និងព្យាបាលជំងឺ ខណៈប្រតិបត្តិការស្វែងរកជនដែលមានទំនាក់ទំនងជិតស្និតជាមួយពួកគេ កំពុងតែដំណើរ។ អ្នកនាំពាក្យរូបនេះក៏បានបន្ថែមទៀតថា «គ្មានបុគ្គលិកណាម្នាក់ក្នុងចំណោមអ្នកទាំងនេះ បម្រើការលើយន្ដហោះទៀតនោះទេ ចាប់តាំងពីពួកគេតេស្តឃើញថា ឆ្លងជំងឺ COVID-19»

គួរជម្រាបថា បើគិតត្រឹមថ្ងៃសៅរ៍នេះ នូវែលសេឡង់ បានកត់ត្រាអ្នកឆ្លងជំងឺដ៏កាចសាហាវនេះចំនួន ៤៥១ ករណីហើយ តែមិនទាន់មានករណីស្លាប់ទេ។ ករណី ភាគច្រើនដែលកើតឡើងក្នុងប្រទេសមួយនេះ គឺជាប់ទាក់ទងនឹងការធ្វើដំណើរ ក្រៅប្រទេស ហើយករណីឆ្លងក្នុងសហគមន៍ ក៏គេឃើញមាននៅរដ្ឋអ៊ូកឡែន (Auckland), រដ្ឋវែលលីងតុន (Wellington), រដ្ឋហ្គ្វីនស៍ថោន (Queenstown) និងរដ្ឋហាមីលតុន (Hamilton) ផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya