ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០! ចំនួនករណីឆ្លង COVID-19 កើនលើស១០០,០០០នាក់ នៅអាមេរិក, លោក ត្រាំ ចុះហត្ថលេខាលើកញ្ចប់លុយ២.២ទ្រីលានដុល្លារ

នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០! ចំនួនករណីឆ្លង COVID-19 កើនលើស១០០,០០០នាក់ នៅអាមេរិក, លោក ត្រាំ ចុះហត្ថលេខាលើកញ្ចប់លុយ២.២ទ្រីលានដុល្លារ

(វ៉ាស៊ីនតោន)៖  នៅទីបំផុតចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់លើស ១០០,០០០ករណីហើយ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចុះហត្ថលេខាលើកញ្ចប់ថវិកាមួយ ដែលមានចំនួនទឹកប្រាក់ដ៏ច្រើនមហិមារហូតដល់ ២,២ទ្រីលានដុល្លារអាមេរិក មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ក្នុងគោលបំណងជួយសង្គ្រោះសេដ្ឋកិច្ច ដែលត្រូវបានបំផ្លាញដោយជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី ២៨ ខែមីនា ឆ្នាំ២០២០។

ថ្លែងទៅកាន់អ្នកកាសែតនៅក្នុងពិធីចុះហត្ថលេខា នៅឯសេតវិមានលោកប្រធានាធិបតីដូណាល់ ត្រាំ បានមានប្រសាសន៍ដូច្នេះថា« ការចុះហត្ថលេខាលើកញ្ចប់ថវិកានេះ នឹងផ្តល់នូវការសង្គ្រោះបន្ទាន់ដែល ចាំបាច់មួយដល់សេដ្ឋកិច្ចអាមេរិក»។ នៅក្នុងពិធីនេះគេឃើញមានវត្តមានមន្ត្រីជាន់ខ្ពល់ជាច្រើនរូប រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Steven Mnuchin ព្រមទាំងបណ្តាមេដឹកនាំមកពីគណបក្ស សាធារណរដ្ឋជាច្រើនរូបផងដែរ លើកលែងតែក្រុមអ្នកប្រជាធិបតេយ្យប៉ុណ្ណោះដែលមិនមានវត្តមាននៅទីនោះ។

កញ្ចប់ថវិកាខាងលើ គឺមានគោលបំណងជួយទ្រទ្រង់សេដ្ឋកិច្ច ដែលរងការខូចខាតដោយសារជំងឺ COVID-19។ ជំនួយនេះនឹងផ្តល់ប្រាក់កម្ចីជាបន្ទាន់ ដល់អាជីវកម្មខ្នាតតូច ជួយបន្ធូរបន្ថយពន្ធធុរកិច្ច ពង្រីកអត្ថប្រយោជន៍សម្រាប់អ្នកគ្មានការងារធ្វើ ផ្តល់ប្រាក់ជំនួយបន្ថែមចំនួន ១,០០០ដុល្លារ សម្រាប់ពលរដ្ឋអាមេរិកដែលមានការងារធ្វើស្រាប់ ព្រមទាំងជួយដល់វិស័យឧស្សាហកម្មផ្សេងៗទៀត តួយ៉ាងដូចជាវិស័យអាកាសចរណ៍ និងសណ្ឋាគារជាដើម។ លើសពីនោះទៀតកញ្ចប់ថវិកានេះ ក៏ជាជំនួយដ៏សំខាន់សម្រាប់វិស័យសុខាភិបាល និងរដ្ឋបាលមូលដ្ឋានផងដែរ។

គួរជម្រាបថា ជាមួយនឹងតួលេខអ្នកឆ្លងសរុបនៃជំងឺ COVID-19 កើនលើស ១០០,០០០ករណី (១,៥៦៩នាក់ស្លាប់) សហរដ្ឋអាមេរិកបានបន្តឈរលំដាប់ថ្នាក់លេខ ១ ដែលមានអ្នកឆ្លងជំងឺនេះច្រើនជាងគេបំផុតលើពិភពលោក ដោយបានវ៉ាដាច់ប្រទេសចិន និងប្រទេសអ៊ីតាលី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya