ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ៧នាក់ បន្ទាប់ពីបន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌបាត្រ

ឃាត់ខ្លួនជនសង្ស័យ ៧នាក់ បន្ទាប់ពីបន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌបាត្រ

ភ្នំពេញ៖ ជនសង្ស័យចំនួន៧នាក់ ត្រូវបាននគរបាលស្រុកអង្គឈ្នួលបានឃាត់ខ្លួន នៅចំណុចផ្ទះសំណាក់ម៉ាហេង ក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ពាក់ព័ន្ធនិងករណីស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា ដោយគ្មានសិទ្ធិ កាលពីវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០  ។

ជនសង្ស័យទាំង៧នាក់ខាងលើ មានឈ្មោះ ១-ឈ្មោះទៀប សុខម៉ៅ ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរមិនពិត នៅភូមិខ្នុរ ឃុំ កំពង់សឹង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ២-ឈ្មោះសេះ ឌី ភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតនៅភូមិវាលត្បាល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ៣-ឈ្មោះសន ឆឺត ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតនៅភូមិព្រៃពី ឃុំស្រែជាខាងជើងស្រុកដងទង់ ខេត្តកំពត។ ៤-ឈ្មោះច្រឹប មានភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃពីឃុំស្រែជាខាងជើងស្រុកដងទង់ខេត្តកំពត។៥-ឈ្មោះហ៊ុន រុន ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតនៅភូមិព្រៃពីឃុំស្រែ ជាខាងជើងស្រុកដងទង់ខេត្តកំពត។ ៦-ឈ្មោះសន ទីន ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតនៅភូមិព្រៃពីឃុំស្រែជាខាងជើង ស្រុកដងទង់ខេត្តកំពត។ ៧-ឈ្មោះឈៀង ឆវីភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរបើកបរនៅភូមិអូតាគីឃុំអូតាគីស្រុកថ្មគោលខេត្តបាត់ដំបង។

នៅវេលាម៉ោងខាងលើកម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អថា នៅផ្ទះសំណាក់ខាងលើមានមុខសញ្ញា

គួរសង្ស័យ ទើបសហការជាមួយប៉ុស្តិ៍លំហាចឆក់ឈើនាងព្រៃពួច ដោយមានការចង្អុលបង្ហាញពីលោកស្នងការមានការ សម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនិងមានការរួចពីរដ្ឋបាលសាលាស្រុក លោកមេឃុំលំហាចចុះដល់ផ្ទះសំណាក់យីហោ(ម៉ាហេង)ត្រួតពិនិត្យរកឃើញជនសង្ស័យចំនួន៧នាក់ដែលមានឈ្មោះខាងលើ។

ជនសង្ស័យបានសារភាពថា ខ្លួនបានស្គាល់គ្នាតាមឆាតហើយបានណាត់ជួបគ្នានៅកំបូលដោយជួយរថយន្តសំរាប់ដឹកខ្លួន ស្លៀកចីវរបន្លំជាព្រះសង្ឃដើរបិណ្ឌបាត្រក្នុង១នាក់យកតម្លៃ២០០០០រៀលហើយខ្លួនចាប់ផ្តើមដើរបិណ្ឌបាត្រកាលពីថ្ងៃ

ទី២៦មីនា២០២០ចាប់ ផ្សារថ្នល់ទទឹងដល់កំបូល ហើយប្តូរខោអាវនៅលើរថយន្ត ហើយជនសង្ស័យ ចេះប្រើសារធាតុញៀន៣ខែមកហើយ។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya