ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ល្បីកូនខ្មែរផលិត​ម៉ាស៊ីន​សម្លាប់​មេរោគ Covid-19 បានជោគជ័យ តើពិតឬទេ?

ល្បីកូនខ្មែរផលិត​ម៉ាស៊ីន​សម្លាប់​មេរោគ Covid-19 បានជោគជ័យ តើពិតឬទេ?

បើយោងតាមការឱ្យដឹងពីម្ចាស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Sara Vuth បានផុស​នៅយប់​ថ្ងៃទី២៦ ខែមីនា ឆ្នំា២០២០ ឱ្យ​សាធារណជន​បានដឹងថា ពេលនេះលោក​បាន​ផលិត​​ម៉ាស៊ីន​​សម្លាប់​​មេរោគ Covid-19 បាន​សម្រេច​ជោគ​ជ័យ​​ហើយ។ ម្ចាស់​គណនី​ដដែល​នេះ​បាន​បន្ថែមថា ​ម៉ាស៊ីនដែល​ខ្លួន​ទើបតែ​ផលិត​បាន​​នេះ​ វា​សមត្ថ​ភាពខ្ពស់​ដែល​​អាច​សម្លាប់មេរោគ Covid-19 បាន ១០០% តែម្ដង ហើយ​ឥឡូវម៉ាស៊ីន​នេះ​ក៏​កំពុងតែ​​​ត្រូវ​បាន​បំពាក់​ជូនឱ្យ​​ប្រើប្រាស់​​នៅតាមស្ថាប័នមួយចំនួនផងដែរ។

ខណៈពេលដែលវីរុសកូរ៉ូណា ឬ Covid-19 បានកំពុងតែក្លាយជាក្ដីបារម្ភយ៉ាងខ្លាំងពីបណ្ដាប្រទេសនានា ទូទាំងសាកលលោក រួម​ទាំង​កម្ពុជាដែរនោះ ពេលនេះស្រាប់តែមាន​កូនខ្មែរមួយរូបបានឱ្យដឹងថា ខ្លួនផលិតបានម៉ាស៊ីនសម្លាប់មេរោគ Covid-19 នេះ​​​បាន​ជោគជ័យ​ហើយ។

ទន្ទឹមនឹងនេះ ឃើញថា មានមហាជនខ្មែរ​ជាច្រើន​បាន​បង្ហាញ​​ការភ្ញាក់ផ្អើលជាខ្លាំង ហើយ​ក៏សប្បាយ

​រីករាយ​មិនតិចដែរ បន្ទាប់ពី​បាន​ឃើញ​ព័ត៌មាននេះ ហើយ​ក៏​បាន​នាំគ្នា​កោតស្ញប់ស្ញែង​​ចំពោះ​សមត្ថភាព​ដ៏ពូកែ​របស់​​កូនខ្មែរខាងលើ ​ដែល​​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ អាច​បង្កើត​ម៉ាស៊ីន​សម្លាប់មេរោគ​ប្រភេទ​ថ្មី​នេះបាន គួរឱ្យសរសើរ។ នេះមិនល្បីស្រុកខ្មែរហើយ ល្បីខ្លំាងទៀត អាចផលិតម៉ាស៊ីន​​សម្លាប់​​មេរោគ Covid-19 បាន​សម្រេច​ជោគ​ជ័យផង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya