ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ទំនងមានជម្ងឺសរសៃប្រសាទ បានយកដបសាំងចាក់មកលើខ្លួន និងដុតបង្កការភ្ញាក់ផ្អើល នៅស្វាយរៀង

បុរសម្នាក់ ទំនងមានជម្ងឺសរសៃប្រសាទ បានយកដបសាំងចាក់មកលើខ្លួន និងដុតបង្កការភ្ញាក់ផ្អើល នៅស្វាយរៀង

ខេត្តស្វាយរៀង ៖ ហេតុកាតណ៏នេះបានកើតឡើង កាលពីថ្ងៃសុក្រ ៤កើត ខែខេត្តឆ្នាំកុរ ឯកស័ក ព,ស ២៥៦៣ វេលាម៉ោង១១និង២៥នាទីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នៅចំណុចភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាបខេត្តស្វាយរៀង។

បុរសម្នាក់ទំនងមានជម្ងឺសរសៃប្រសាទបានយកដបសាំងចាក់មកលើខ្លួននិងដុតបង្កការភ្ញាក់ផ្អើល

ដល់ក្រុមគ្រួសារនាំគ្នាជួយពន្លត់នឹងយកមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីសង្រ្គោះជីវិត ។

បុរសខាងលើដែលរបួសធ្ងន់មានឈ្មោះមើរ ជា អាយុ២៥ឆ្នាំមុខរបរកសិកររស់ក្នុង ភូមិឃុំកើតហេតុខាងលើ។ តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាកូនប្រុសគាត់មានជម្ងឺសរសៃប្រសាទយូរឆ្នាំមកហើយ ខណះយកទៅព្យាបាលនិងគ្រូពេទ្យបានអោយថ្នាំសង្កូវផឹកដែរប៉ុន្តែមិនបានធូរស្រាលសោះ។

បើតាមអ្នកភូមិបានអោយដឹងថា បុរសខាងលើគឺមានជម្ងឺសរសៃប្រសាទយូឆ្នាំមកហើយខណះមុនកើត ហេតុគេឃើញបុរសនេះកាន់ដបសាំង ប៉ុន្តែម្នាក់ៗមិនបានចាប់អារម្មណ៏ថាយកទៅធ្វើអីនោះ ទេប្រមាណជា១០នាទីស្រាប់តែមានការភ្ញាក់ផ្អើលពីក្រុមគ្រួសារ ដោយឃើញបុរសខាងលើត្រូវ ភ្លើងឆេះទើបហៅអ្នកភូមិនាំគ្នាជួយពន្លត់និងប្រញាប់ប្រញាល់ដឹកមកកាន់នៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀងប៉ុន្តែមិនដឹងវាសនាយ៉ាងណានោះទេ ដោយភ្លើងឆាបឆេះរលាករលួយពេញខ្លួន ខណះគ្រូពេទ្យកំពុងជួយសង្គ្រោះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya