ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចហៅមកអប់រំ ស្ត្រីបង្ហោះសារបំផុសឱ្យហូបពងស្ងោរការពារកូវីដ១៩ នៅសៀមរាប

សមត្ថកិច្ចហៅមកអប់រំ ស្ត្រីបង្ហោះសារបំផុសឱ្យហូបពងស្ងោរការពារកូវីដ១៩ នៅសៀមរាប

(សៀមរាប)៖  ឃាត់ខ្លួនស្រ្តីម្នាក់នេះ  បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយកម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ស្ត្រីម្នាក់ដែលបានបង្ហោះសារតាមបណ្តាញ Tik Tok ថា ហូបពងស្ងោជួយការពារជំងឺកូវីដ១៩នោះ ត្រូវបានសមត្ថកិច្ចហៅមកអប់រំ និងបញ្ជាក់ថា អ្វីដែលខ្លួនលើកឡើងមិនមែនជាការពិតនោះឡើយ។ ស្ត្រីរូបនេះមានឈ្មោះ ដុស សុខឡី អាយុ ២៩ឆ្នាំ រស់នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប មុខរបរជាអ្នកលក់ខោអាវ។

ជាមួយការហៅមកអប់រំនេះ ស្ត្រីរូបនេះ ក៏បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសឆ្គងបែបនេះផងដែរ។ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០កន្លងទៅ ស្ត្រីឈ្មោះ ដុស សុខឡី បានបង្ហោះសារលើបណ្តាញ Tik Tok ថា មានទារកទើបកើតបានពីរថ្ងៃចេះនិយាយ និងឱ្យយកពងមកស្ងោរហូប ដើម្បីការពារជំងឺកូវីដ១៩។  ក្រោយការបង្ហោះសារបំផុសបែបនេះ បាននាំឱ្យប្រជាពលរដ្ឋខ្មែរមួយចំនួននាំគ្នាជឿ ហើយទៅទិញពងយកមកស្ងោរនាំឱ្យពងមាន់ពងទាឡើងថ្លៃផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya