ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០! លោក ស៊ី ជិនពីង និងលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាតាមទូរស័ព្ទអំពីស្ថានការណ៍ COVID-19

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០! លោក ស៊ី ជិនពីង និងលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាតាមទូរស័ព្ទអំពីស្ថានការណ៍ COVID-19

(ប៉េកាំង)៖  ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០នេះថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ ស្តីអំពីស្ថានការណ៍នៃជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេសមហាយក្សសេដ្ឋកិច្ចទាំងពីរ។

កិច្ចពិភាក្សាគ្នាតាមទូរស័ព្ទនេះ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីសារព័ត៌មានអាមេរិក ញូយ៉កប៉ុស្តិ៍ បានចេញផ្សាយថា លោកប្រធានាធិបតីបានបញ្ជាក់អំពីការត្រៀមបើកកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយមេដឹកនាំកំពូលចិន ដោយលោក ត្រាំ ផ្ទាល់បានគូសបញ្ជាក់ថា ប្រធានាធិបតីចិនលោក ស៊ី ជិពីង បានស្មើសុំឲ្យមានកិច្ចសន្ទនាជាមួយគ្នា ពាក់ព័ន្ធនឹងស្ថានការណ៍នៃវីរុសកូរ៉ូណាថ្មី (COVID-19)។

ទោះបីជាបែបនេះក្តី អត្ថន័យជារួមនៃកិច្ចសន្ទនាខាងលើនេះ គឺមិនទាន់ត្រូវបានបញ្ចេញដោយភាគីទាំងពីរ ចិន និងអាមេរិក នៅឡើយទេ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya