ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនស្ដ្រីម្នាក់ បង្ហោះលក់ថ្នាំក្លែងក្លាយ ការពារជំងឺ COVID-19 នៅភ្នំពេញ

ឃាត់ខ្លួនស្ដ្រីម្នាក់ បង្ហោះលក់ថ្នាំក្លែងក្លាយ ការពារជំងឺ COVID-19 នៅភ្នំពេញ

(ភ្នំពេញ)៖  យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលបណ្ដាញព័ត៌មាន ទទួលបាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ស្ដ្រីខាងលើត្រូវបានសមត្ថកិច្ចកោះហៅមកសួរនាំ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដោយមានការអនុញ្ញាតពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានកោះហៅស្ដ្រីម្នាក់ឈ្មោះ កង សម្បត្តិនី អាយុ២៥ឆ្នាំ មកធ្វើការសួរនាំពាក់ព័ន្ធការធ្វើអាជីវកម្មតាមអនឡាញ ផ្សព្វផ្សាយលក់ថ្នាំដែលគ្មានបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដ្រីឈ្មោះ កង សម្បត្តិនី បានប្រើប្រាស់ទំព័រហ្វេសប៊ុកឈ្មោះ Eva Cambodia ដើម្បីបង្ហោះលក់ថ្នាំ Chloramine B ជាសាធារណៈនៅក្នុងបណ្ដាយសង្គមហ្វេសប៊ុក ប៉ុន្ដែឈ្មោះ កង សម្បត្តិនី មិនបានបញ្ជាទិញពីបរទេសមកនោះទេ ដោយសារខ្លួនមិនទាន់ស្នើរសុំសិទ្ធិ ពីក្រសួងសុខាភិបាល ហើយក៏មិនទាន់មានអតិថិជនបញ្ជាទិញនៅឡើយដែរ។

រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ទើបឈ្មោះ កង សម្បត្តិនី បានឃើញទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថា ថ្នាំដែលខ្លួនបានបង្ហោះក្នុងហ្វេសប៊ុស Eva Cambodia នោះមិនបានចុះបញ្ជីរត្រឹមត្រូវនោះទេ។

ក្រោយពីធ្វើការសារភាព និងទទួលការសិក្សាអប់រំ ព្រមានពីមន្ត្រីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារួចមកឈ្មោះ កង សម្បត្តិនី អាយុ២៥ឆ្នាំ ត្រូវបានឯកភាពពីអយ្យការសាលាដំបូងរាជធានីភ្នំពេញ ឲ្យធ្វើកិច្ចសន្យា និងមានការធានាពីបងស្រី នឹងបានត្រលប់ឲ្យទៅលំនៅដ្ឋានវិញ តែត្រូវស្ថិតនៅក្នុងការ ឃ្លាំមើលរបស់សមត្ថកិច្ច៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya