ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកកាំភ្លើង នៅបាត់ដំបង

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកកាំភ្លើង នៅបាត់ដំបង

បាត់ដំបង ៖ កាលពីថ្ងៃទី២៦ខែ០៣ ឆ្នំា២០២០ ម៉ោង១៩និង៤០នាទីយប់ បានទទួលពត៌មានពីឈ្មោះ យឹម ចេក ហៅ ចេ ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅក្នុងផ្សារកំរៀងចាស់ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរ កម្មករ ថាមានឈ្មោះពេជ្រ សុភិន ហៅមាន់ ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅនិងមុខរបរ មិនពិតប្រាកដ  បានយកអាវុធ ធុនអាកាស្វាយបត់ចំនួនពីរដើម បង់ចំនួនពីរ គ្រាប់ចំនួន៣៦គ្រាប់ យកមកផ្ញើខ្លួន ដោយខ្លួនមិនហ៊ានទុកនៅផ្ទះ ក៏រាយការណ៍ជូនដល់សមត្ថកិច្ច ក្រោយពីទទួលបានពត៌មានផ្នែកនគរបាលព្រហ្មទណ្ឌ សហការជាមួយក្រុមអន្តរាគមន៍បានចុះទៅដល់ផ្ទះឈ្មោះយឹម ចេក ហៅចេ និងដកហូតអាវុធដែលមានភិនភាគ ដូចខាងលើយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីធ្វើការស្រាវជ្រាវរកឈ្មោះ ពេជ្រ សុភិន ហៅមាន់ យកមកសាកសួរ។

នៅថ្ងៃទី២៧ខែ ០៣ឆ្នំា២០២០ វេលាម៉ោង០០និ៤០នាទី ផ្នែកជំនាញបាននាំឈ្មោះ ពេជ្រ សុភិន ហៅមាន់ភេទប្រុសអាយុ៣២ឆ្នាំ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង បានឆ្លើយសារភាពថា ខ្លួននិងឈ្មោះឡូវ ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅម្តុំច្រកកាប៉ីន ស្រុកភ្នំព្រឹក បានធ្វើសកម្មភាពឡើងចូលក្នុង ប៉ុស្តិនគរបាលរដ្ឋបាលអូររំដួល លួចយកកាំភ្លើងដូចខាងលើពិតប្រាកដមែន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya