ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បណ្តាលឲ្យបុរសម្នាក់ស្លាប់ លើដងផ្លូវជាតិលេខ៤ គ្រោះថ្នាក់ចរាចរណ៍ នៅព្រះសីហនុ

បណ្តាលឲ្យបុរសម្នាក់ស្លាប់ លើដងផ្លូវជាតិលេខ៤ គ្រោះថ្នាក់ចរាចរណ៍ នៅព្រះសីហនុ

ព្រះសីហនុ:  គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ តាមបណ្តោយផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត139-140 ស្ថិតនៅក្នុងភូមិចម្ការហ្លួង ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ  កាលពីវេលាម៉ោង១៨និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ។

ករណីនេះបង្កឡើងដោយរថយន្តដឹកកុងទីន័រ បានរេចង្កូតបុកម៉ូតូ១គ្រឿង ដែលមានទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចបាត់ ។

មូលហេតុ៖ បង្កឡើងដោយរថយន្តដឹកកុងទីន័រ បានរេចង្កូតទៅបុកម៉ូតូ១គ្រឿង បណ្តាលឲ្យអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុ ។  សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យដល់ទីតាំងខាងលើ និងយកវត្ថុតាងដែលពាក់ព័ន្ធទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីស្វែងរកជនបង្កឲ្យចូលខ្លួនដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya