ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសអ្នកបើកគ្រឿងចក្រម្នាក់ បានស្លាប់នៅក្នុងទឹកស្រះបន្ទាប់ពីក្រឡាប់គ្រឿងចក្រធ្លាក់ចូលទឹកស្រះ នៅកំពង់ឆ្នំាង

បុរសអ្នកបើកគ្រឿងចក្រម្នាក់ បានស្លាប់នៅក្នុងទឹកស្រះបន្ទាប់ពីក្រឡាប់គ្រឿងចក្រធ្លាក់ចូលទឹកស្រះ នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង ៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បុរស អ្នកបើកគ្រឿងចក្រម្នាក់ បានស្លាប់នៅក្នុងទឹកស្រះបន្ទាប់ពីក្រឡាប់គ្រឿងចក្រធ្លាក់ចូលទឹកស្រះ នៅនៅចំណុចអូរចា ស្ថិតក្នុងភូមិសាស្ត្រភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះមានឈ្មោះ សួស ធី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្ថិតនៅភូមិតាមៀង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

​ នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកគ្រឿងចក្រចូកដីរបស់ខ្លួន ទៅកាយយកដីល្បាប់ពីក្នុងស្រះទឹក ប៉ុន្តែក្នុងពេល ចូលទៅកាយល្បាប់ដីក្នុងស្រះទឹកនេះគ្រឿងបានចូលទៅចតនឹងមាត់ស្រះ ក្នុងពេលដែលកំពុងកាយបានស្រុតដី ក៍បណ្តាលអោយធ្លាក់គ្រឿងចក្រចូលក្នុងស្រះសង្កត់អ្នកបើកបរគ្រឿងចក្រឈ្លក់ទឹកលង់ស្លាប់តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya