ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០! ជំងឺ COVID-19 ផ្តាច់ជីវិតវេជ្ជបណ្ឌិត៩នាក់នៅហ្វីលីពីន, ករណីឆ្លងកើនដល់ជាង៧០០នាក់ និងស្លាប់៤៥នាក់

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០! ជំងឺ COVID-19 ផ្តាច់ជីវិតវេជ្ជបណ្ឌិត៩នាក់នៅហ្វីលីពីន, ករណីឆ្លងកើនដល់ជាង៧០០នាក់ និងស្លាប់៤៥នាក់

(ម៉ានីល)៖ វេជ្ជបណ្ឌិតហ្វីលីពីនយ៉ាងតិច៩នាក់បានបាត់បង់ជីវិត ដោយសារតែ COVID-19 ស្របពេលដែលមន្ទីរពេទ្យមួយចំនួន កំពុងតែរងសម្ពាធដោយសារការកើនឡើងនៃចំនួនអ្នកជំងឺ បូករួមជាមួយបញ្ហាកង្វះខាតនៃបរិក្ខាការពារ ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺនេះនៅជួរមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

នាថ្ងៃព្រហស្បតិ៍នេះ សមាគមគ្រូពេទ្យនៃប្រទេសហ្វីលីពីន បានឲ្យដឹងថា វេជ្ជបណ្ឌិតសរុបចំនួន៩នាក់ហើយត្រូវបាន COVID-19 ឆក់យកអាយុជីវិត ខណៈដែលក្រុមគ្រូពេទ្យពុំទទួលបានសម្ភារៈសម្រាប់ការពារខ្លួនគ្រប់គ្រាន់នោះឡើយ។ កាលពីថ្ងៃពុធសប្តាហ៍ នេះ មន្ទីរពេទ្យធំៗចំនួន៣នៅរដ្ឋធានីម៉ានីល បានប្រកាសថា ពួកគេគឺពេញអស់ហើយ ដោយនឹងមិនទទួលយកករណី COVID-19 ថ្មីទៀតនោះទេ។

គួរជម្រាបថា នាថ្ងៃព្រហស្បតិ៍ដដែលនេះ ក្រសួងសុខាភិបាលហ្វីលីពីន បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ៧១ករណី និងស្លាប់៧ករណីថែមទៀត ដែលជាហេតុធ្វើឲ្យតួលេខសរុបនៃអ្នកឆ្លងកើនដល់៧០៧នាក់ និងស្លាប់៤៥នាក់។ បើតាមអាជ្ញាធរ ហ្វីលីពីនគិតមកទល់ពេល មនុស្សមិនដល់២,០០០នាក់ឡើយ ត្រូវបានធ្វើតេស្តរក COVID-19។ ជាមួយគ្នានេះដែរ កោះ Luzon ដែលមានប្រជាជនហ្វីលីពីនប្រមាណ៥៥លាននាក់រស់នៅ កំពុងស្ថិតក្នុងសប្តាហ៍ទី២នៃការបិទទ្វារ ដើម្បីទប់ស្កាត់ការរាលដាល នៃ COVID-19៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya