ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០! អាមេរិកហក់ឡើងលើកំពូលតារាង ក្លាយជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនបំផុតក្នុងលោក

នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០! អាមេរិកហក់ឡើងលើកំពូលតារាង ក្លាយជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនបំផុតក្នុងលោក

(វ៉ាស៊ីនតោន)៖  វាស្ទើរតែមិនគួរឲ្យជឿដែលសហរដ្ឋអាមេរិក បានរកឃើញអ្នកឆ្លង វីរុសកូរ៉ូណាថ្មី (COVID-19) សុរបកើនដល់ជាង ៨៣,៥០០ករណីហើយពេលនេះ ដោយវាជាចំនួនលើសប្រទេសចិន ដែលមានករណីឆ្លងសរុប ៨១,៧៨២ករណី និងអ៉ីតាលី ៨០,៥៨៩ករណីនោះទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។

ទោះបីជាបែបនេះក្តី អត្រាស្លាប់អាមេរិកស្ថិតនៅក្នុងកម្រិតទាបជាងចិន និងអ៉ីតាលីនៅឡើយ ដោយពេលនេះចំនួនអ្នកជំងឺបាត់បង់ជីវិត ដោយសារ COVID-19 សរុបទូទាំងសហរដ្ឋអាមេរិកមានត្រឹមតែជាង ១,២០០នាក់ប៉ុណ្ណោះ ខណៈនៅអ៉ីតាលីវិញមានរហូតដល់ ៨,២១៥នាក់ និងចិន ៣,២៩១នាក់។ សហរដ្ឋអាមេរិក បានចាត់ទុកអត្រាស្លាប់ទាប ធៀបនឹងអត្រាឆ្លងនេះ គឺជាជោគជ័យមួយ ប៉ុន្តែករណីឆ្លងច្រើនបែបនេះ ត្រូវបានក្រុមជំនាញអាមេរិករិះគន់ថា បណ្តាលមកពីការយឺតយ៉ាវក្នុងធ្វើតេស្ត ជាពិសេសការខ្វះខាតឧបករណ៍វេជ្ជសាស្ត្រ តាំងតែពីជំងឺ COVID-19 ចាប់ផ្តើមរីករាលដាលដំបូងៗ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគិតត្រឹមថ្ងៃព្រហស្បតិ៍នេះសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានធ្វើតេស្តមនុស្សសរុបជាង ៥៥២,០០០នាក់ហើយ នៅក្នុងរដ្ឋទាំង ៥០ ហើយករណីសង្ស័យនៃ COVID-19 ជាច្រើនទៀតកំពុងតែស្ថិតនៅក្នុងការធ្វើតេស្តនៅឡើយ។ កាលពីថ្ងៃព្រហស្បតិ៍នោះដែរ ព្រឹទ្ធសភាអាមេរិកបាន អនុម័តកញ្ចប់ថវិកា ដ៏ច្រើនមហិមាជាប្រវត្តិសាស្ត្រចំនួន ២ទ្រីលានដុល្លារ ដើម្បីដោះស្រាយបញ្ហា គ្រប់បែបយ៉ាងក្នុងប្រទេស ដែលរងផលប៉ះពាល់ដោយសារ COVID-19៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya