ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បង្រ្កាបនិងធ្វើការដកហូតសាច់សត្វព្រៃ ដុតបំផ្លាញចោល នៅពោធិ៍សាត់

បង្រ្កាបនិងធ្វើការដកហូតសាច់សត្វព្រៃ ដុតបំផ្លាញចោល នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង១១ និង២០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នួងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ និងអង្គការសម្ព័នមិត្តសត្វព្រៃ(វៃអេត) សហការបង្រ្កាប និងធ្វើការដកហូតសាច់សត្វព្រៃ ហើយវត្ថុតាង ត្រូវបានដុតបំផ្លាញចោល ។

ប្រភពព័ត៌មានពីកម្លាំងចុះបង្រ្កាប មិនបានបញ្ជាក់អំពីទីតាំង នៅផ្ទះ.ឬហាង និងទីផ្សារសាធារណៈ នោះឡើយ។ ប៉ុន្តែបានឃាត់ជនប្រព្រឹត្តដើម្បីបន្តនីតិវិធី។ ជាលទ្ធផលចាប់បានរួមមាន៖ សាច់កាំប្រម៉ាចំនួន ២៤,៥០គីឡូក្រាម សាច់ឈ្លូសចំនួន ១៨គីឡូក្រាម សាច់ជ្រូកចំនួន ០២គីឡូក្រាម ក្រពះកាំប្រម៉ាចំនួន ០២បន្ទះ និងស្បែងសត្វតេះក្រៀមចំនួន ០១,៨០គីឡូក្រាម ។

សាច់សត្វព្រៃទាំងអស់ដែលធ្វើការបង្រ្កាប និងដកហូត ជាវត្ថុតាងជាក់ស្ដែង បានចាក់សាំងដុតបំផ្លាញ និងកប់ដីចោល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya