ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ស្ត្រីលក់ផលិតផលនៅតាមអនឡាញមួយរូប បានចេញមុខសូមទោសជាសាធារណៈ ចំពោះកាយវិការដ៏ឆ្គាំឆ្គងរបស់ខ្លួន ដែលបានជេរប្រមាថលើមន្ត្រីនគរបាលចរាចរណ៍ នៅភ្នំពេញ

ស្ត្រីលក់ផលិតផលនៅតាមអនឡាញមួយរូប បានចេញមុខសូមទោសជាសាធារណៈ ចំពោះកាយវិការដ៏ឆ្គាំឆ្គងរបស់ខ្លួន ដែលបានជេរប្រមាថលើមន្ត្រីនគរបាលចរាចរណ៍ នៅភ្នំពេញ

(ភ្នំពេញ)៖  ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហោះរូបភាព និងវីដេអូ អមដោយកិច្ចសន្យាផងនៅលើទំព័រ Facebook។

ស្ត្រីលក់ផលិតផលអនឡាញ ឈ្មោះ ព្រាប ម៉ៃកា តាមរយៈគណនី Facebook «Nita Chheng» កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០កន្លងទៅ បានបង្ហោះសារជេរប្រមាថជាមួយពាក្យសម្តីយ៉ាង អសុរោះចំពោះមន្ត្រីនគរបាលចរាចរណ៍។ ការដែលនាំឱ្យស្ត្រីរូបនេះផ្ទុះកំហឹងជេរប្រមាថនគរបាលចរាចរណ៍ ព្រោះតែមន្ត្រីនគរបាលចរាចរណ៍បាន អនុវត្តន៍ច្បាប់ចំពោះការបើកបរល្មើសស្លាកសញ្ញាចរាចរណ៍របស់ស្ត្រីរូបនេះ។

នៅក្នុងកិច្ចសន្យាដែលបានបង្ហាញ ស្រ្តីឈ្មោះ ព្រាប ម៉ៃកា បានសម្តែងការសោកស្តាយចំពោះកំហុសឆ្គងរបស់ខ្លួន និងបានសូមសមត្ថកិច្ច និងប្រជាពលរដ្ឋយោគយល់ចំពោះកំហុសឆ្គងរបស់ខ្លួន។ ម៉ៃកា បានសន្យាថា នឹងមិនប្រព្រឹត្តកំហុសឆ្គងបែបនេះទៀតនោះឡើយ។

ជាមួយនឹងការទទួលស្គាល់កំហុសរបស់ខ្លួន ស្រ្តីលក់អនឡាញរូបនេះ ក៏បានសំណូមពរដល់ប្រជា ពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ជាពិសេសកុំប្រើពាក្យមិនសមរម្យ និងជេរប្រមាថដល់សមត្ថកិច្ច។

ការជេរប្រមាថមិនថាតែប្រព្រឹត្តលើមន្ត្រីសាធារណៈនោះទេ ទោះប្រព្រឹត្តលើជនសាមញ្ញទូទៅក៏ជា ទង្វើប្រព្រឹត្តល្មើសនឹងច្បាប់។ ក្នុងក្រមព្រហ្មទណ្ឌរបស់កម្ពុជា មាត្រា៣០៧ ការជេរប្រមាថជាសាធារណៈ នឹងត្រូវពិន័យជាប្រាក់ពី១០ម៉ឺនរៀល ដល់១០លានរៀល៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya