ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ស្លាប់ភ្លាមៗ ករណីថ្នាក់ចរាចរណ៍ ស្រុកថ្មគោល នៅបាត់ដំបង

បុរសម្នាក់ស្លាប់ភ្លាមៗ ករណីថ្នាក់ចរាចរណ៍ ស្រុកថ្មគោល នៅបាត់ដំបង

បាត់ដំបង:  នៅត្រង់ចំណុចក្រុមទី៣១ ភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណី ថ្នាក់ចរាចរណ៍កើតឡើង លើផ្លូវហាយវេរ រវាងរថយន្ត និង ម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកហុងដាឌ្រីម C១២៥ ពណ៍ខ្មៅ ស៊េរី២០១៤ បើកពីទិសខាងកើតទៅលិច ដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តមួយគ្រឿង ពាក់ស្លាកលេខN-102 បើកពីទិសខាងជើងទៅត្បូង បណ្តាលឲ្យអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កស្លាប់នៅកន្លែងកើតហេតុ ភេទប្រុស ចំណែករថយន្តបើករត់គេចទៅទិសខាងត្បូងបាត់  នៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី ។
ជនរងគ្រោះមានឈ្មោះ ឆក ខេន ភេទ ប្រុស អាយុ ២០ ឆ្នាំ ភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ ។
ចំណែកអ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណ បើករត់គេចបាត់។
ករណីនេះ ជំនាញស្រុក បានប្រគល់ឲ្យជំនាញខេត្តធ្វើការវាស់វែង ដើម្បីចាត់ការតាមនីតិវិធី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya