ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០! COVID-19 នៅកូរ៉េខាងត្បូង ៖ អ្នកឆ្លង ថ្មីមាន១០៤នាក់, សរុប៩,២៤១ករណី ក្នុងនោះ១៣១នាក់បាត់បង់ជីវិត

នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០! COVID-19 នៅកូរ៉េខាងត្បូង ៖ អ្នកឆ្លង ថ្មីមាន១០៤នាក់, សរុប៩,២៤១ករណី ក្នុងនោះ១៣១នាក់បាត់បង់ជីវិត

(សេអ៊ូល)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង ដែលហៅកាត់ថា KCDC បានរាយការណ៍ឲ្យដឹងថា កូរ៉េខាងត្បូងបានកត់ត្រាករណីអ្នកឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន១០៤ករណីបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

បើបូកបញ្ចូលទាំងករណីឆ្លងថ្មីខាងលើ វាបានធ្វើឲ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះ បាន កើនដល់៩,២៤១នាក់ នៅទូទាំងប្រទេស ក្នុងនោះ១៣១នាក់បានបាត់បង់ជីវិត។ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងរឹតបន្តឹងការត្រួតពិនិត្យលើការធ្វើដំណើរចេញចូលប្រទេសបន្ថែមទៀត ជាពិសេសគឺទៅលើអ្នកដំណើរដែលមកពីសហរដ្ឋអាមេរិកនៅថ្ងៃសុក្រស្អែកនេះតែម្តង ខណៈក្តីបារម្ភចេះតែកើនឡើងខ្លាំងចំពោះករណីនាំចូលពីប្រទេសខាងក្រៅ បើទោះបីជាករណីក្នុងស្រុក មានការធ្លាក់ចុះច្រើនក៏ដោយ។

កន្លងមករដ្ឋាភិបាលទីក្រុងសេអ៊ូល បានដាក់ការត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរ៉ឹងលើភ្ញៀវទេសចរមកពីអ៊ឺរ៉ុប

ចិន អ៊ីតាលី និងអ៊ីរ៉ង់ ដែលតម្រូវឲ្យពួកគេទាំងនោះចុះឈ្មោះលើកម្មវិធីស្មាតហ្វូនមួយ ក្នុងគោលបំណងតាមដានស្ថានភាពសុខភាពរបស់ពួកគេឲ្យបានដិតដល់។ ហើយវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេលពីរសប្តាហ៍ ក៏ត្រូវបានអនុវត្តលើពួកគេផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya