ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២០! ថៃ មានអ្នកឆ្លង COVID-19 កើនដល់ ១,០៤៥នាក់ ខណៈវិធានការដាក់ប្រទេស «ក្នុងគ្រាមានអាសន្ន» ចូលជាធរមាន

នៅថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២០! ថៃ មានអ្នកឆ្លង COVID-19 កើនដល់ ១,០៤៥នាក់ ខណៈវិធានការដាក់ប្រទេស «ក្នុងគ្រាមានអាសន្ន» ចូលជាធរមាន

(បាងកក)៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់ ១,០៤៥នាក់ បន្ទាប់ពីការឆ្លងថ្មី ១១១ករណី ត្រូវបានគេរាយការណ៍។ នេះបើតាម រដ្ឋាភិបាលថៃ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលថៃ បានឱ្យដឹងទៀតថា មកទល់ពេលនេះ មនុស្ស៤នាក់ បានស្លាប់ដោយសារ COVID-19។ វិធានការ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន បានចូលជាធរមានហើយ ដោយអាជ្ញាធរបាន និងកំពុងបង្កើតប៉ុស្តន៍ត្រួតពិនិត្យ នៅតាមដងផ្លូវសំខាន់ ដែលភ្ជាប់ទៅកាន់ខេត្តនានា នៅក្នុងប្រទេស ព្រមទាំងពង្រឹងវិធានការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ។

បន្ថែមពីលើនេះ ក្រោមការអនុវត្តវិធានការបណ្ដោះអាសន្នបច្ចុប្បន្ន ជនបរទេសដែលមិនមែនជាពលរដ្ឋ ឬអ្នកស្នាក់អចិន្ត្រៃយ៍ ក៏ត្រូវបានជាប់បំរាមចូលមក ក្នុងប្រទេសថៃផងដែរ ខណៈការជួបជុំ ឬការប្រមូលផ្ដុំ សុទ្ធតែត្រូវបានហាមឃាត់ដូចគ្នា ហើយអាជ្ញាធរបានស្នើឱ្យមនុស្សចាស់ ឬក៏អ្នកមានសុខភាពទន់ខ្សោយ ត្រូវស្ថិតនៅក្នុងផ្ទះ។ ដោយឡែក ពិធីជួបជុំមួយចំនួន ដូចជាពិធីមង្គលការ ក៏ដូចជាសម្មភាពជួបជុំក្នុងគ្រួសារ ត្រូវបានអនុញ្ញាត តែត្រូវអនុវត្តតាមវិធានការដាក់ចេញ ដាក់ចេញដោយអាជ្ញាធរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya