ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីហិង្សា ប្រើកាំបិតបុ័ងតោ និងក្តារបន្ទះវាយគ្នា បណ្ដាលឲ្យរងរបួស នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីហិង្សា ប្រើកាំបិតបុ័ងតោ និងក្តារបន្ទះវាយគ្នា បណ្ដាលឲ្យរងរបួស នៅភ្នំពេញ

ភ្នំពេញ:  ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីហិង្សាដោយចេតនា មានស្ថាន

ទម្ងន់ទោស ប្រើកាំបិតតាំងតោ និងក្តារបន្ទះវាយគ្នា បណ្ដាលឲ្យរងរបួស ត្រង់ចំណុចតាមផ្លូវ៩២ ភូមិច្រេស

សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩ និង២០នាទី ។

ភាគីទី១មានឈ្មោះ ម៉ី សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៧ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ របួសកំភួនដៃខាងឆ្វេង និងពកស្មាខាងឆ្វេង (គ្មានសារធាតុញៀន) បានវាយ គ្នាជាមួយភាគីទី២ មានគ្នា០២នាក់ ៖ ១-ឈ្មោះ ផុន ភារុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យយោធា ស្នាក់នៅផ្ទះលេខ២៨ ផ្លូវ៩២ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ,
២-ឈ្មោះ គឹម រដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវ៩២ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) (របួសចំសៀតផ្កាខាងឆ្វេងដេរ១៥ថ្នេរ , របួសស្មារខាងស្តាំ , របួសកំភួនដៃខាងឆ្វេងដេរ៨ថ្នេរ សម្រាកព្យាបាល នៅមន្ទីរពេទព្រះសុសម:)។

ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya