ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ក្នុងចំណោមបក្ខពួក ពីរនាក់ នគរបាលឃាត់ខ្លួន ក្រោយពីជិះម៉ូតូមួយគ្រឿង ដេញស្ទាក់វាយយុវជនពីរនាក់បងប្អូន នៅភ្នំពេញ

បុរសម្នាក់ក្នុងចំណោមបក្ខពួក ពីរនាក់ នគរបាលឃាត់ខ្លួន ក្រោយពីជិះម៉ូតូមួយគ្រឿង ដេញស្ទាក់វាយយុវជនពីរនាក់បងប្អូន នៅភ្នំពេញ

ភ្នំពេញ: កាលពីវេលាម៉ោង ១០ និង ៤០ នាទីយប់ថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២០ បុរសម្នាក់ក្នុងចំណោមបក្ខពួក ពីរនាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងឃាត់ខ្លួន ក្រោយពីបានជិះម៉ូតូមួយគ្រឿង ដេញស្ទាក់វាយ យុវជន ពីរនាក់បងប្អូនកំពុងជិះម៉ូតូបណ្តាលឲ្យបងរងរបួសធ្ងន់​ប្អូនរបួសស្រាល  ស្ថិតនៅចំណុចខាងលិចការ៉ាសសាំងតូតាល់ ប្រមាណជាង ១០០ ម៉ែត្រ​តាមបណ្ដោយផ្លូវ ១៩៦២ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​ មុនកើតហេតុរូបគាត់ពីរនាក់បងប្អួន​បានជិះម៉ូតូមួយគ្រឿងម៉ាកzoomer- x ពណ៌ខ្មៅលាយទឹកក្រូច​ពាក់ផ្លាកលេខ ភ្នំពេញ1DF-4407 ចេញពីកន្លែងធ្វើការនៅម្ដុំទំនប់កប់ស្រូវ​ក្នុងខណ្ឌព្រែកព្នៅ បំណងត្រឡប់មកផ្ទះ ដោយធ្វើ ដំណើរតាមបណ្តោយផ្លូវ១៩៦២ ទិសដៅពីលិចទៅកើត​លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែ​លេចមុខបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក pcx ពណ៌សមិនចាំផ្លាកលេខ​បានមកពីក្រោយ ហើយបានស្ទាក់ម៉ូតូរូបគេពីរនាក់បងប្អូនឲ្យឈប់។

ជនដៃដល់ម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ មាស សារ៉ូ ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរបុក្គលិកធ្វើការនៅក្រុមហ៊ុនមួយកន្លែង មានស្រុក​កំណើតភូមិឃ្លាំងសាំង​ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ចំណែកបក្ខពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណជិះម៉ូតូគេចខ្លួនបាត់។

ចំណែកជនរងគ្រោះទី១/ ជាបងមានឈ្មោះ ឡេង សុខខុន ភេទប្រុស អាយុជាង ៣០ ឆ្នាំ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅក្បែរកន្លែងកើតហេតុ(រងរបួសធ្ងន់)។ទី២/ប្អូនមានឈ្មោះ ឡេង សុខណាក់ ភេទប្រុស អាយុ ១៨ ឆ្នាំ​មុខរបរដូចគ្នា​ស្នាក់នៅជាមួយគ្នា(រងរបួសស្រាល)។

បន្ទាប់មកបុរសទាំងពីរនាក់ខាងលើ បានសួរនាំទៅលើរូបគេថាដូចជាស្គាល់អូនឯងទាំងពីរនាក់ ភ្លាមៗ​នោះរូបគេ ទាំងពីរនាក់បងប្អូនមិនទាន់បានឆ្លើយតបវិញផង ស្រាប់តែ​បុរសដែលជាជនដៃដល់ម្នាក់ នៅអង្គុយខាង ក្រោយបាន លោតមកដាល់បងប្រុស​របស់គេចំនួនបីដៃបណ្ដាលឲ្យដួលនិងរបូតមួកសុវត្ថិភាពចេញពីក្បាល​ ស្រាប់តែជនដៃដល់បាន រើសមួកបងប្រុសរបស់គាត់យកមកវាចំផ្ទៃមុខមួយមួកថែមទៀតបណ្តាលឲ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ខណៈនោះដែរ​ក៏ប្រទះនឹងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ និងឃាត់ខ្លួនបានជន ដៃដល់នៅកន្លែងកើតហេតុម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតបាន​ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ចំណែកជានរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋលើកដាក់តាមម៉ូតូកង់បីយកទៅសង្គ្រោះនៅពេទ្យឯកជនមួយកន្លែង ដោយសាររងរបួសធ្ងន់ធ្ងរពេកត្រូវបាន​បញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត។

សមត្ថកិច្ចបាននាំខ្លួនជនដៃដល់និងជនរងគ្រោះមក​ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ចំណែកជន​ដៃដល់សមត្ថកិច្ចធ្វើកំណត់ហេតុរួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya