ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! ស្ត្រីម្នាក់ បានចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ លេខ២០៣ សង្ស័យថា មានការចាញ់បោកបុរសម្នាក់ អស់លុយ ៣ម៉ឺនដុល្លារ នៅកំពង់ឆ្នំាង

ភ្ញាក់ផ្អើល! ស្ត្រីម្នាក់ បានចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ លេខ២០៣ សង្ស័យថា មានការចាញ់បោកបុរសម្នាក់ អស់លុយ ៣ម៉ឺនដុល្លារ នៅកំពង់ឆ្នំាង

ខេត្តកំពង់ឆ្នាំង៖ នៅល្ងាច ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ នៅសណ្ឋាគារ ផាម៉ា ខេត្តកំពង់ឆ្នាំង ករណី ស្ត្រីម្នាក់ បានចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ លេខ២០៣ មូលហេតុ រឿងចាញ់បោក ប្រុសស្នេហ៍ អស់លុយ ។ សាកសពត្រូវបានប្រគល់ ជូនលោក រិន្ទ ចាន់ធី ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាប្តីរបស់សាកសព ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

មុនពេលកើតហេតុ គឺនៅព្រលប់ថ្ងៃទី២៤ ខែមីនា មានរថយន្តឡង់គ្រិះស័រ មួយគ្រឿងដឹកនារីរងគ្រោះមកដាក់នៅមុខ សណ្ឋាគារ ផាម៉ា ក្រោយមករថយន្តនោះ ក៏ទៅបាត់ ក្រោយមកទៀត ក៏មានមនុស្ស៦នាក់ មកតាមរក ហើយ សួរនាំ មនុស្សធ្វើការនៅសណ្ឋាគារ ផាម៉ា តែពុំត្រូវបានអ្នកធ្វើការទម្លាយឲ្យដឹងថា ស្រ្តីម្នាក់នោះដេកនៅផ្ទះ សំណាក់នោះទេ ក្រោយមកទៀតមនុស្ស ទាំង៦នាក់ ក៏បានចតរថយន្តនៅមុខសណ្ឋាគារជាប់គ្នានិងសណ្ឋាគារកើតហេតុ រួមទាំងបានជួលបន្ទប់ តែបែរជាមនុស្សទាំង៦នាក់នេះ មិនព្រមចូលដេកគឺជួលចោល ។  ការស្លាប់របស់ស្រ្តីរងគ្រោះ គឺសង្ស័យថា មានការចាញ់បោកបុរសម្នាក់ អស់លុយ ៣ម៉ឺនដុល្លា ក្រោយមកទៀតក៏ត្រូវបុរសនោះយកលុយអស់ ១៧០០ដុល្លាបន្ថែមទៀត ទើបកើតជម្ងឺផ្លូវចិត្ត មិនហ៊ានចូលផ្ទះដោយសារអ្វីៗអស់ពីខ្លួន ទើបនាងគិតខ្លី សម្រេចចិត្តចងក សម្លាប់ខ្លួនសម្លាប់ខ្លួនដើម្បីបញ្ចប់ បញ្ហា ។

សមត្ថកិច្ច ដែលបានចុះទៅពិនិត្យសាកសព ដែលបានចងក សម្លាប់ខ្លួន នៅក្នុងសណ្ឋាគារផាម៉ា PAMA គឺស្រ្តីរងគ្រោះមានឈ្មោះ ម៉ៅ ដារាមី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិអារីយក្សត្រ ឃុំអារីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយពេលពិនិត្យសាកសពរួច សមត្ថកិច្ចបាន សណ្ឋានថា ស្រ្តីគិតខ្លីបានចងករ ធ្វើអត្តឃាតសម្លាប់ខ្លួន នៅចន្លោះពីម៉ោង២៤.១៥នាទី ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០ ដល់ម៉ោង ១៨.០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya