ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនជាតិ​ចិន​១៧៤​នាក់​ ស្រី​៣៧​នាក់ មក​ដាក់​នៅ​សាលាក្រុង​បាវិត​ ដើម្បី​ធ្វើ…..

ឃាត់ខ្លួន​ជនជាតិ​ចិន​១៧៤​នាក់​ ស្រី​៣៧​នាក់ មក​ដាក់​នៅ​សាលាក្រុង​បាវិត​ ដើម្បី​ធ្វើ…..

ស្វាយរៀង​៖​ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃទី​២៤​មីនាឆ្នាំ​២០២០​  មាន​ជនជាតិ​ចិន​ច​ណ​នួន​១៧៤​នាក់​ក្នុងនោះ​ស្រី​ចំនួន​៣៧​នាក់ ​ដែល​បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង​មក​ចុះ​នៅ​ចំណុច​ខាងមុខ​សណ្ឋាគារ​និង​កាស៊ីណូ​ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ ​។​

​ ភ្ញាក់ផ្អើល​ដល់​មហាជន​ ហើយ​ក្រុម​សមត្ថកិច្ច​នគ​របាល​ក្រុង​បាវិត​បាន​សហ​ការណ៍​ជាមួយ​កងរាជ អាវុធហត្ថ​ក្រុង​បាវិត ​និង​នគរ​បាល​អន្តោ​ប្រវេ​សន្ត៍​ច្រកទ្វារ​ព្រំ​ដ​ដែន​អន្តរជាតិ​បាវិត​អាជ្ញាធរ​ក្រុង​បាវិត​បាន​ឃាត់ខ្លួន​និង​អញ្ជើញ​ជនជាតិ​ចិន​ទាំងអស់​នោះ មក​ដាក់​នៅ​អគារ​របស់​កងរាជអាវុធហត្ថ​ក្រុង​បាវិត ​ដើម្បី​គ្រប់គ្រង​និង​ធ្វើ​ច​ត្តា​ឡី​ស​ក័​។​

​ លោក​លឹម​សៀង​ហេង ​អភិបាលក្រុង​បាវិត​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ​នៅ​យប់​ថ្ងៃ​២៤​មីនាឆ្នាំ​២០២០​ ​គឺមាន​ជនជាតិ​ចិន​ចំនួន​១៧៤​នាក់​បានធ្វើ​ដំណើរ​ពី​ទិស​ខាងលិច​តាមផ្លូវ​ជាតិ​លេខ​១​មក​ចុះ​នៅមុខ​សណ្ឋាគារ​និង​កាស៊ីណូ​ក្នុង​ក្រុង​បាវិត​។​ គោលបំណង​ចូល​ស្នាក់​នៅក្នុង​សណ្ឋាគារ​និង​តាម​កាស៊ីណូ​ក៏ប៉ុន្តែ​ម្ចាស់​សណ្ឋាគារ​និង​កាស៊ីណូ​មិន​អនុញ្ញាត​។​

​ម្ចាស់​សណ្ឋាគារ​បាន​រាយ​ការណ៍​មក​ជូន​អាជ្ញាធរ​ និង​សមត្ថកិច្ច​ទើប​លោក​សហ​ការណ៍​ជាមួយ​នគរ​បាល​អន្តោ​ប្រវេ​សន្ត៍​ខេត្ត​និង​នគរបាល​អន្តោ​ប្រវេ​សន្ត៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ នគរបាល​ក្រុង​បាវិត​និង​កងរាជអាវុធហត្ថ​ក្រុង​ និង​ខេត្ត​បាន​ចុះទៅ​ឃាត់​និង​បញ្ជូន​ជនជាតិ​ចិន​ទាំង​នោះមក​ដាក់ឱ្យ​ស្នាក់​នៅក្នុង​សាលាក្រុង​បាវិត​និង​អគារ​កងរាជអាវុធហត្ថ​ក្រុង​បាវិត ​ដើម្បី​គ្រប់គ្រង​និង​សាកសួរ​។​

លោក​អភិបាលក្រុង​បន្តទៀតថា​ នៅ​​ថ្ងៃទី​២៥​មីនាឆ្នាំ​២០២០​នេះ​ សមត្ថកិច្ច​នគ​របាល​អន្តោ​ប្រវេ​សន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​សហ​ការណ៍​ជាមួយ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​សាកសួរ​ និង​ឱ្យ​មន្ត្រី​សុខាភិបាល​ពិនិត្យ​និង​បានធ្វើ​ច​ត្តា​ឡី​ស​ក័​ រហូតដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​នេះ​ពុំទាន់​រកឃើញ​មានមុខ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ករណី​វីរុស​កូ​វីដ​១៩​ទេ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya