ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០! COVID-19 សេតវិមាន និងព្រឹទ្ធសភាអាមេរិក ឈានដល់កិច្ចព្រមព្រៀង លើកញ្ចប់ថវិកាដ៏ធំមហិមា ២ទ្រីលានដុល្លារ

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០! COVID-19 សេតវិមាន និងព្រឹទ្ធសភាអាមេរិក ឈានដល់កិច្ចព្រមព្រៀង លើកញ្ចប់ថវិកាដ៏ធំមហិមា ២ទ្រីលានដុល្លារ

(វ៉ាស៊ីនតោន)៖  សេតវិមាន និងថ្នាក់ដឹកនាំព្រឹទ្ធសភាអាមេរិក នៅថ្ងៃពុធនេះ បានឈានដល់កិច្ចព្រមព្រៀងមួយ លើកញ្ចប់ថវិកាជំនួយដ៏ធំសម្បើម ដល់ទៅ ២ទ្រីលានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង ក៏ដូចជាជួសជុលការខូចខាតនានា ដែលបង្កឡើងដោយ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

ការប្រកាសពីកិច្ចព្រមព្រៀងខាងលើ ធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីសេតវិមាន បានបង្កើនកិច្ចចរចា ៤ថ្ងៃជាប់ៗគ្នា ចាប់តាំងពីប្រធានក្រុមសមាជិកព្រឹទ្ធសភាភាគច្រើន លោក Mitch McConnell ធ្វើបទបង្ហាញពីសំណើរបស់អ្នកសាធារណរដ្ឋ ពាក់ព័ន្ធនឹងកញ្ចប់ថវិកាជំនួយ ក៏ដូចជាវិធានការ បន្ធូរបន្ថយការខូចខាតផ្នែកសេដ្ឋកិច្ច ខណៈសហរដ្ឋអាមេរិកកំពុងតស៊ូប្រយុទ្ធជាមួយ COVID-19។

កិច្ចព្រមព្រៀងខាងលើ នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ ដើម្បីធ្វើការអនុម័ត មុននឹងបញ្ជូនទៅឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខា៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya