ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ផឹកស៊ីស្រវឹងឌឺដងដាក់គ្នា ក្នុងពិធីខួបកំណើត ស្រុកពេជ្រាដា សមត្ថកិច្ច ឃាត់ខ្លួនបានចាស់ក្មេងទំនើង៦នាក់ និង៣នាក់រងរបួសយកទៅមន្ទីរពេទ្យ នៅមណ្ឌលគិរី

ផឹកស៊ីស្រវឹងឌឺដងដាក់គ្នា ក្នុងពិធីខួបកំណើត ស្រុកពេជ្រាដា សមត្ថកិច្ច ឃាត់ខ្លួនបានចាស់ក្មេងទំនើង៦នាក់ និង៣នាក់រងរបួសយកទៅមន្ទីរពេទ្យ នៅមណ្ឌលគិរី

មណ្ឌលគិរី ៖ ផឹកស៊ីស្រវឹងឌឺដងដាក់គ្នាក្នុង ពិធីខួបកំណើតនៅស្រុកពេជ្រាដា សមត្ថកិច្ច ឃាត់ខ្លួនបាន ចាស់ក្មេងទំនើង៦នាក់ និង៣នាក់រងរបួសយកទៅមន្ទីរពេទ្យ ករណីនេះកើតនៅវេលាម៉ោង៩និង ១០នាទីយប់នៅថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២០ នៅចំណុច ភូមិ ពូរ៉ាដែត ឃុំ ស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចឱ្យដឹងថា មានករណី ក្រុមក្មេងនិងចាស់ទំនើង ពីរក្រុមបង្កហិង្សាវាយតបគ្នា មានគ្នាប្រមាណជា ០៩ នាក់ សមត្ថកិច្ចឃាត់ឃាត់ខ្លួនបានភ្លាមៗ ក្នុងនោះ៣នាក់របួសបញ្ជូនទៅមន្ទីរពេទ្យ។ ក្រុមជនជនទំនើងទាំង៩នាក់រួមមាន ១. ឈ្មោះ រិន ពន្លក ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជៀជ័រកៅស៊ូទីកន្លែងកំណើត ភូមិ ស្រឡង់មួយ ឃុំ ដារ ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ របួសបែកក្បាល២.ឈ្មោះ រិន គុណ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជៀរជ័កៅស៊ូ ទីកន្លែងកំណើតភូមិ ស្រឡង់មួយ ឃុំ ដារ ស្រុក មេម៉ត់ ខេត្តត្បូងឃ្មុំ របួសបែកក្បាល ។

៣.ឈ្មោះ គ្រឿន នី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជៀជ័កៅស៊ូរបួសបែកក្បាល

៤.ឈ្មោះ អាល់ ម៉ាត់សាស់គ្រីយ៉ា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិចាម មុខរបរជាងឈើ ទីកន្លែងកំណើតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ របួសបែកក្បាល៥.ឈ្មោះ អាស់ ម៉ាត់រូម៉ាលី ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចាម មុខរបរជាងឈើ ទីកន្លែងកំណើត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

៦.ឈ្មោះ អាស់ ម៉ាត់អុីម រ៉ន ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ចាមមុខរបរជាងឈើ ទីកន្លែងកំណើត សង្កាត់ចាងចង្រេះ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។

៧.ឈ្មោះ ស្រុីម កន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងឈើ ទីកន្លែងកំណើតភូមិ

ច្រឡង់ ឃុំ ដារ ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង ។

៨.ឈ្មោះ វើន ភារុន ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងឈើ ទីកន្លែងកំណើតភូមិ

ច្រឡង់ ឃុំ ដារ ស្រុក កំពង់លែង ខេត្កំពង់ឆ្នាំង។

៩.ឈ្មោះ សៀត សន ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ទីកន្លែងកំណើត ភូមិ

ច្រឡង់ ឃុំដារ ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិពូរ៉ាដែត ឃុំ ស្រែអំពូម ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី ។ ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។មូលហេតុបណ្ដាលមកពីផឹកស៊ីស្រវឹងឌឺដងដាក់គ្នា ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya