ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណី​ប្រើប្រាស់និងជួញដូរគ្រឿងញៀន នៅកំពង់ស្ពឺ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណី​ប្រើប្រាស់និងជួញដូរគ្រឿងញៀន នៅកំពង់ស្ពឺ

កំពង់ស្ពឺ ៖ នៅថ្ងៃអង្គារ១កើត ខែចែត្រឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០​វេលាម៉ោង២២ និង០០ នាទីយប់ កំលាំងអធិការដ្ឋាននគរបាលស្រុកថ្ពងបានល្បាតដល់ចំណុចភូមិស្យា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានឃាត់មុខសញ្ញាសង្ស័យពាក់ពន្ធ័បទល្មើសគ្រឿងញៀន១ករណី មនុស្ស ០២នាក់ ១.ឈ្មោះសឹុម ប៊ុនថា ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិចំពារ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ២.ឈ្មោះហោ សេងហុង ភេទប្រុស​អាយុ៣៩ឆ្នាំ រស់នៅភូមិស្យា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច ដកហូតបានវត្ថុតាង ១- ម្សៅក្រាមពណ័សថ្លាសង្ស័យជាថ្នាំញៀន ចំនួន០៣កញ្ចប់ (១កញ្ចប់មធ្យម ២កញ្ចប់តូច) ២-ម៉ូតូ១គ្រឿង ម៉ាកណៃហត ពណ៌ខ្មៅ ស្លាកលេខ 1D 6515 ៣-ទូរសព្ទ័១គ្រឿង អិនចុចពិល ។

ឃាត់ខ្លួនមុខសញ្ញាទាំងពីរនាក់ យកមកអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ ។ ករណីខាងលើនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី​ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya