ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » តៃកុងឡានងងុយដេក បើកបុកឡានសាម៉ុយដឹកអ្នកជំងឺ របស់មន្ទីរពេទ្យព្រះកុសមៈ នៅភ្នំពេញ

តៃកុងឡានងងុយដេក បើកបុកឡានសាម៉ុយដឹកអ្នកជំងឺ របស់មន្ទីរពេទ្យព្រះកុសមៈ នៅភ្នំពេញ

ភ្នំពេញ: នៅវេលាម៉ោង ១១និង៤៥នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។  រថយន្តតាក់ស៊ីមួយគ្រឿងបើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពងងុយដេក បានទៅបុករថយន្តសាម៉ុយដឹកអ្នកជំងឺ របស់មន្ទីពេទ្យព្រះកុសម: បណ្តាលឲ្យរងការខូចខាត និងអ្នកជំងឺត្រូវបានលើកដាក់រថយន្តមួយគ្រឿងទៀត យកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត ភ្លាមៗ តៃកុងរថយន្តបង្កចុះគេចខ្លួនបាត់។

 

មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2AF-5864 បើកបរដោយបុរសម្នាក់ទិសដៅត្បូងទៅជើង ស្ថិតក្នុងស្ថានភាពងងុយដេក លុះមកដល់ចំណុច កើតខាងលើផ្លូវបែកជាបួន(ភ្លើងស្តុប) បានជ្រុលទៅបុករថយន្តសាម៉ុយដឹកអ្នកជំងឺ ទិសដៅពីលិចទៅកើត បណ្តាលឲ្យរងការខូចខាតទាំងសងខាង រីឯអ្នកជំងឺត្រូវបានគេនាំគ្នាលើកដាក់រថយន្តមួយគ្រឿងទៀត ដើម្បីយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត ភ្លាមៗ ។ ចំណែកតៃកុងរថយន្តតាក់ស៊ីបង្កបានរត់គេចបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង ។

សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង មកវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំង ២គ្រឿង ទៅរក្សាទុក ដើម្បីស្វែងរកម្ចាស់រថយន្តបង្ក ឲ្យចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya