ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០! ទ្វីបអឺរ៉ុបគ្មានសញ្ញាធូរស្រាល! ករណីឆ្លង COVID-19 សរុបកើនលើស ២០០,០០០នាក់ ឬស្មើពាក់កណ្តាលនៃករណីឆ្លងសរុបលើភពផែនដី

នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០! ទ្វីបអឺរ៉ុបគ្មានសញ្ញាធូរស្រាល! ករណីឆ្លង COVID-19 សរុបកើនលើស ២០០,០០០នាក់ ឬស្មើពាក់កណ្តាលនៃករណីឆ្លងសរុបលើភពផែនដី

(អឺរ៉ុប)៖ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងទ្វីបអឺរ៉ុបនៅតែបន្តកើនឡើងខ្លាំង ខណៈតួលេខអ្នកឆ្លងសរុបបានកើនលើស ២០០,០០០ករណីហើយ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ដោយក្នុងនោះចំនួនមនុស្សស្លាប់ក៏មានលើស ១៧,០០០នាក់ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

យោងតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក ចនស៍ ហបឃីនស៍ (Johns Hopkins) ដែលធ្វើការតាមដានយ៉ាងជាប់លាប់ ទៅលើការរាតត្បាត COVID-19 នៅជុំវិញពិភពលោក គិតត្រឹមថ្ងៃអង្គារម្សិលមិញ ចំនួនអ្នកឆ្លងនៅទូទាំងសកលលោកបានកើនលើសពី ៤០០,០០០ករណី ដោយក្នុងនោះពាក់កណ្តាលគឺនៅអឺរ៉ុប។ ចំណែកឯងចំនួនអ្នកស្លាប់វិញ គិតត្រឹមពេលដដែលគឺកើនដល់លើស ១៧,០០០នាក់។

គួរជម្រាបថា ក្នុងរយៈពេលត្រឹមតែ ០៥ថ្ងៃប៉ុណ្ណោះ តួលេខសរុបនៃករណីឆ្លងនៅទ្វីបអឺរ៉ុបបានកើនឡើងពី ១០០,០០០ករណី ដល់ ២០០,០០០ករណី។ សម្រាប់ប្រទេសអឺរ៉ុបចំនួន ០៤ ដែលរងគ្រោះធ្ងន់ជាងគេគឺនៅដដែល រួមមាន អ៉ីតាលី អេស៉្បាញ អាល្លឺម៉ង់ និងបារាំង ដែលរ៉ាប់រងករណីឆ្លងរហូតដល់លើស ១៥០,០០០នាក់ទៅហើយ ក្នុងចំណោមបណ្តាប្រទេសអឺរ៉ុបទាំងអស់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya