ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនក្មេងប្រុសស្រី៣នាក់ ករណីលួចលុយ នៅកណ្តាល

ឃាត់ខ្លួនក្មេងប្រុសស្រី៣នាក់ ករណីលួចលុយ នៅកណ្តាល

ខេត្តកណ្ដាល៖  កាលពីវេលាម៉ោង១៩និង៥០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពុកឬស្សីកណ្តាល ឃុំពុឫស្សី ស្រុកខ្សាច់កណ្តាល ។  ក្មេងប្រុសសង្ស័យ៣នាក់បងប្អូន ទី១.ឈ្មោះ ញ៉ក់ ធីម  ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទី២.ឈ្មោះ ញ៉ក់ ហុង ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស និងទី៣.ឈ្មោះ ញ៉ក់ ធី ហៅគោ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ។ ក្មេងប្រុសស្រីសង្ស័យ៣នាក់បងប្អូននេះ មានទីលំនៅភូមិពុកឬស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ហៃ រចនា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនហត្ថាកសិករ មានទីលំនៅភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកសម្ភារៈបាត់បង់មាន៖ ប្រាក់ដុល្លារចំនួន២៧០០ដុល្លារ ,ប្រាក់រៀលចំនួន៥០ម៉ឺនរៀល និងវត្ថុតាងចាប់យកមាន៖ ម៉ូតូចំនួន១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ1IF-2980 និងទំពួកខោអាវចំនួន១។
កន្លងមកជនរងគ្រោះបានទុកលុយនៅក្នុងផ្ទះរបស់ខ្លួន ហើយចេះតែបាត់លុយដែលខ្លួនទុកដោយ ពុំដឹងថាអ្នកណាលួចនោះទេ ។ លុះក្រោយមក ជនរងគ្រោះបានដាក់កាមេរ៉ានៅក្នុងផ្ទះដើម្បីតាមដានមើល រហូតមកដល់ថ្ងៃទី២៤ វេលាម៉ោងកើតហេតុ ស្រាប់តែជនរងគ្រោះឆែកកាមេរ៉ាតាមទូរស័ព្ទដៃរបស់ខ្លួន ក៏ស្រាប់តែឃើញក្មេងប្រុសស្រីសង្ស័យ២នាក់បងប្អូនឈ្មោះ ញ៉ក់ ធីម និងឈ្មោះ ញ៉ក់ ហុង ចូលមកធ្វើសកម្មភាពលួចលុយរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះក៏ធ្វើការឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតែម្ដង ។

 

ក្មេងប្រុសស្រី២នាក់បងប្អូនបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចលុយរបស់ជន រងគ្រោះសរុបបានចំនួន៤លើក លើកទី១ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០  ពួកខ្លួនបានចូលលួចក្នុងផ្ទះជនរងគ្រោះ បានមីចំនួន២ដុំ និងទឹកដោះគោឆៅ១យួរ លើកទី២ នៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២០ បានចូលលួចក្នុងផ្ទះជនរងគ្រោះ បានប្រាក់ដុល្លារចំនួន៧០០ដុល្លារ និងប្រាក់រៀលប្រហែល៣០ម៉ឺនរៀល ពេលលួចបានជនសង្ស័យឈ្មោះ ញ៉ក់ ហុង បានយកទៅឲ្យបងរបស់ខ្លួនឈ្មោះ ញ៉ក់ ធី ទុក លើកទី៣ នៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២០ បានចូលលួចក្នុងផ្ទះជនរងគ្រោះទៀត លួចបានប្រាក់ដុល្លារចំនួន២០០០ដុល្លារ និងប្រាក់រៀលប្រហែល២០ម៉ឺនរៀល ពេលលួចបានយកទៅឲ្យបងប្រុសខ្លួនឈ្មោះ ញ៉ក់ ធី ទុកបន្ដទៀត ។ លុះមកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ម៉ោង១៩និង៥០នាទី ក្មេងប្រុសស្រីសង្ស័យទាំង២នាក់ចូលទៅលួចលុយផ្ទះជនរងគ្រោះបន្តទៀត ពេលនោះជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពតាមទូរស័ព្ទដៃ ក៏ស្រាប់តែឃើញក្មេងប្រុសស្រីសង្ស័យ២នាក់ចូលទៅលួចទៀត ភ្លាមនោះត្រូវជនរងគ្រោះឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឬស្សីចាត់ការតែម្ដង រួមទាំងឈ្មោះ ញ៉ក់ ធី ត្រូវជាបងបង្កើតក្មេងប្រុសស្រីសង្ស័យ២នាក់ ជាអ្នកទទួលផលចោរកម្មផងដែរ ។

សមត្ថកិច្ចជនសង្ស័យឈ្មោះ ញ៉ក់ ធី បានឆ្លើយសារភាពថា ខ្លួនបានដឹង និងទទួលប្រាក់ពីប្អូន ហើយយកទៅទិញម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ក្នុងតម្លៃ ២៤៧០ដុល្លារ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya