ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅកណ្តាល

ខេត្តកណ្ដាល៖  នៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចយានដ្ឋានជួសជុលរថយន្ត

ហេង ហេង ស្ថិតក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។
ជនសង្ស័យឈ្មោះ វ៉ា ឈុនលី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ដដឹកឥដ្ឋ មានទីលំនៅភូមិខ្ចៅ ឃុំស្វាយពន្ធ័ ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែកនារីរងគ្រោះឈ្មោះ សឿង ដានី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកឥដ្ឋ បច្ចុប្បន្នស្នាក់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាល។ ដោយឡែកសម្ភារបាត់បង់មាន៖ ម៉ូតូម៉ាកហុងដា ធុនសេ125 ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HF.3600ចំនួន១គ្រឿង ។

ជនសង្ស័យធ្លាប់មកធ្វើជាកម្មករបើករថយន្ដដឹកឥដ្ឋឲ្យម្ចាស់សិប្បកម្មម្ដងរួចមកហើយ តែបានជាង១០ថ្ងៃក៏ ឈប់ធ្វើការងារត្រឡប់ទៅផ្ទះរបស់ខ្លួននៅឯខេត្ដកំពង់ចាមវិញទៅ ។ លុះមកដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យបានចេញពីផ្ទះរបស់ខ្លួននៅឯខេត្ដកំពង់ចាម មកផ្ទះថៅកែសិប្បកម្មវិញ ក្នុងគោលបំណងសុំធ្វើការងារវិញ តែមិនជួបថៅកែទេ ភ្លាមនោះជនសង្ស័យក៏ឃើញម៉ូតូជនរងគ្រោះទុកនៅក្បែនោះ ហើយខ្លួនមានសោរស្រាប់ដែលខ្លួនបានចម្លងទុកកាលពីនៅធ្វើការជាមួយគ្នាពីមុនមក ក៏ធ្វើសកម្មភាពលួចជិះចេញទៅបាត់តែម្ដង ។ ក្រោយមកនារីរងគ្រោះបានដាក់ពាក្យបណ្ដឹងមកប៉ុស្ដិ៍នគរបាលព្រែកអញ្ចាញដើម្បីស្រាវជ្រាវចាត់ការតាមច្បាប់ ។ លុះជាងកន្លះខែក្រោយមក មកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះជាម្ចាស់ម៉ូតូដឹងថា ជនសង្ស័យកំពុងដូរកង់រថយន្ដនៅចំណុចយានដ្ឋានជួសជុលរថយន្តហេងហេង ស្ថិតក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ភ្លាមនោះក៏ហៅប្ដីរបស់ខ្លួនទៅធ្វើការឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកអញ្ចាញតែម្តង ។

 

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ សឿង ដានី កាលពីថ្ងៃទី៥ ខែមីនាឆ្នាំ ២០២០ វេលាម៉ោង១០និង០០នាទី ចំណុចផ្ទះរបស់ឈ្មោះ ស៊ុន លាងហ៊ួរ ពិតប្រាកដមែន។

ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya