ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០! អង្គការសុខាភាពពិភពលោក WHO ព្រមានថា សហរដ្ឋអាមេរិក អាចនឹងក្លាយជា «ចំណុចកណ្ដាលថ្មី» នៃការឆ្លងរាតត្បាត COVID-19

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០! អង្គការសុខាភាពពិភពលោក WHO ព្រមានថា សហរដ្ឋអាមេរិក អាចនឹងក្លាយជា «ចំណុចកណ្ដាលថ្មី» នៃការឆ្លងរាតត្បាត COVID-19

(វ៉ាស៊ីនតោន)៖  អង្គការសុខាភាពពិភពលោក (WHO) បានព្រមានថាសហរដ្ឋអាមេរិក អាចនឹងក្លាយជា «ចំណុច កណ្ដាលសកលថ្មី» នៃការឆ្លងរាតត្បាតរបស់ COVID-19 ខណៈករណីឆ្លងនៅក្នុងប្រទេស មហាអំណាច ផុតលេខមួយនេះ ហាក់ដូចមិនមានភាពធូរស្រាលឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។

ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងមុន ៨៥ភាគរយនៃករណីឆ្លង COVID-19 ត្រូវបានរាយការណ៍នៅអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយក្នុងនោះទៀតសោត មាន ៤០ភាគរយ នៅក្នុងសហរដ្ឋអាមេរិក។ ជាក់ស្ដែង គិតត្រឹមថ្ងៃចន្ទម្សិលមិញ អាជ្ញាធរសុខាភិបាលអាមេរិក បានទទួលស្គាល់ថាអ្នកឆ្លងជំងឺដ៏កាចសាហាវនេះ ទូទាំងប្រទេស បានកើនដល់ច្រើនជាង ៤២,០០០នាក់ និង៥៥៩នាក់បានស្លាប់។

ដោយឡែក ជុំវិញស្ថានការណ៍នេះដែរ ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន ក្នុងទីក្រុងហ្សឺណែវ ថាតើសហរដ្ឋអាមេរិក អាចនឹងក្លាយជាចំណុចកណ្ដាលនៃ នៃការឆ្លងរាតត្បាតរបស់ COVID-19 ដែរឬទេ? អ្នកនាំពាក្យអង្គការ WHO លោកស្រី Margaret Harris បានគូសបញ្ជាក់ដូច្នេះថា៖ «បច្ចុប្បន្ន យើងបានឃើញករណី ឆ្លងកើនឡើងយ៉ាងគំហុគនៅក្នុងសហរដ្ឋអាមេរិក…ដូច្នេះរឿងនេះវាអាចនឹងកើតឡើង»

គួរជម្រាបថា បើតាម Reuters ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសកលលោកបានកើនដល់ច្រើនជាង ៣៧៧,០០០ករណី នៅទូទាំងប្រទេស និងដែនដីចំនួន១៩៤ និងច្រើនជាង ១៦,៥០០នាក់បានស្លាប់៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya