ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » សាលា​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ជាមួយ​តំណាង CNRP ស្តីពី​ការធ្វើ​កិច្ចសន្យា​ប្រគល់​សម្ភារ​ដែល​ប៉ូលិស​រឹបអូស​ ​

សាលា​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ជាមួយ​តំណាង CNRP ស្តីពី​ការធ្វើ​កិច្ចសន្យា​ប្រគល់​សម្ភារ​ដែល​ប៉ូលិស​រឹបអូស​ ​

ភ្នំពេញ​៖ នៅ​សាលា​រាជធានី​ភ្នំពេញ នា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣ កុម្ភៈ ២០១៤ មាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការធ្វើ​កិច្ចសន្យា​ប្រគល់​សម្ភារ ដែល​សមត្ថកិច្ច​បាន​រឹបអូស​កាលពី​ថ្ងៃទី​០៤ មករា ២០១៤ ជូន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ។​
​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​ស្នងការ​នគរបាល មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​អាជ្ញាធរ​ដែនដី និង មន្ត្រី​ពាក់​ព័​ន្ឋ​ក្រោម​ឱវាទ​សាលា​រាជធានី​ភ្នំពេញ​ជាច្រើនរូប​ទៀត ។ ចំណែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក ហូរ វ៉ាន់ អនុប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ។​
​គួរ​បញ្ជាក់ថា ក្នុងន័យ​ដើម្បី​រក្សា​ស្ថេរភាព សន្តិសុខ និង សណ្តាប់ធ្នាប់​សង្គម កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៤ មករា ២០១៤ បាន​បើក​ប្រតិបត្តិការ​បំបែក​ក្រុមបាតុករ​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​បាន​រឹបអូស​យក​សម្ភារ​មួយចំនួន​ដូចជា មេក្រូ តង់​ស្នាក់នៅ​ជាដើម ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya