ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនប្ដីប្រពន្ធជាបងស្រីបង្កើត និងបងថ្លៃប្រុស ដែលវាយប្អូនស្រី បណ្ដាលឲ្យបែកក្បាលដេរ ៨ថ្នេរ ករណីទំនាស់ពាក្យសម្ដីគ្នា រឿងដាក់គ្រឿងសំណង់

ឃាត់ខ្លួនប្ដីប្រពន្ធជាបងស្រីបង្កើត និងបងថ្លៃប្រុស ដែលវាយប្អូនស្រី បណ្ដាលឲ្យបែកក្បាលដេរ ៨ថ្នេរ ករណីទំនាស់ពាក្យសម្ដីគ្នា រឿងដាក់គ្រឿងសំណង់

ខេត្តពោធិ៍សាត់៖ ហេតុការណ៍ហឹង្សារវាងបងប្អូនបង្កើតនឹងគ្នា បានកើតឡើងនៅវេលាម៉ោង១០ និង ៣៥នាទី ព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនរងរបួស ស្ថិតក្នួងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ស្រ្តីរងរបួសឈ្មោះ មួន ចាន់ណា អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ចំណែកជនសង្ស័យដៃដល់ឈ្មោះ មួន ធា ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្នជាមួយប្អូនស្រី(ជនរងរបួស) ដោយឡែក៖ ប្ដីស្រ្តីដៃ

ដល់ឈ្មោះ ឃួន សារឿន អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ ។

មូលហេតុ៖ ទំនាស់ពាក្យសម្ដីដោយផ្ដើមចេញពីឈ្មោះ មួន ធា (ដៃដល់)បានទិញឥដ្ឋ និងស៊ីម៉ង់មកដាក់មុខផ្ទះ តែស្រ្តីរងរបួសជាប្អូនមិនឲ្យដាក់ព្រោះចំផ្លូវដើរ ប្រកែកគ្នាទៅវិញទៅមកស្រ្តីជាបងទាញដំបងឈើ(ដងកឺបុកប៊ីយ៉ា)ប្រវែង កន្លះម៉ែត្រវាយក្បាលបែកហូរឈាមដេ ៨ថ្នេ ។

បុរសជាប្ដីស្រ្តីដៃដល់មិនឲ្យគេឃាត់ទេ ទុកឲ្យពួកគាត់វាយគ្នាចុះព្រោះជាបងប្អូនបង្កើត ថែមទាំងស្រែកបន្ទរថា បើប្រពន្ធគាត់ចាញ់ទៅដេកពេទ្យ បើប្រពន្ធគាត់ឈ្នះចាំគាត់បង់លុយ ប្ដីប្រពន្ធសង្ស័យដៃដល់នគរបាលឃាត់ នាំខ្លួនទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ចំណែកស្រ្តីរងរបួសជាប្អូននាំយកទៅមន្ទីរពេទ្យដេរចំនួន ៨ថ្នេរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya