ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជាប្រទេសអាស៊ានចុងក្រោយ ឡាវ និងមីយ៉ាន់ម៉ា ដែលរកឃើញមានអ្នកផ្ទុកវីរុសកូវីដ១៩

ជាប្រទេសអាស៊ានចុងក្រោយ ឡាវ និងមីយ៉ាន់ម៉ា ដែលរកឃើញមានអ្នកផ្ទុកវីរុសកូវីដ១៩

អាស៊ាន៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នំា២០២០  បានបញ្ជាក់ថាបុរសជនជាតិ មីយ៉ាន់ម៉ាម្នាក់អាយុ ៣៦ ឆ្នាំដែលធ្វើដំណើរត្រឡប់មកពីសហរដ្ឋអាមេរិក និងបុរសជន ជាតិមីយ៉ាន់ម៉ាម្នាក់អាយុ ២៦ ឆ្នាំដែលត្រឡប់មកពីអង់គ្លេសបានធ្វើតេស្តវិជ្ជមាននូវវីរុសកូវីដ១៩។

ប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ បានបញ្ជាក់ពីការរកឃើញនូវករណីឆ្លងវីរុសកូវីដ១៩ ជាលើកដំបូងរបស់ខ្លួន នឹងក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ចុងក្រោយ ដែលរកឃើញមានអ្នកផ្ទុកវីរុសនេះ។

ដោយឡែក ក្រសួងសុខាភិបាលឡាវនាថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញ០២ករណីដំបូងនៃអ្នកឆ្លង COVID-19 បន្ទាប់ពីប៉ុន្មានខែមក ហើយចាប់តាំងពីជំងឺនេះបានផ្ទុះឡើង គឺឡាវមិនទាន់មានអ្នកឆ្លងទាល់ តែសោះ។ នេះបើតាមចុះផ្សាយការដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី២៤ ខែមីនា។ ឡាវ និងមីយ៉ាន់ម៉ា ជាប្រទេសអាស៊ានចុងក្រោយហើយ ដែលរកឃើញមានអ្នកផ្ទុកវីរុសកូវីដ១៩ បន្ទាប់ពីប្រទេសចំនួន ៨ ផ្សេងទៀត រួមទាំងកម្ពុជាផងនោះ ប្រកាសរកឃើញអ្នកឆ្លងវីរុសនេះជាបន្តបន្ទាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya