ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០! ភ្ញៀវទេសចរចំនួន៥៣នាក់ ដែលនៅលើកប៉ាល់ Viking Cruise ខេត្ដកំពង់ចាម ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតវិញ ក្រោយធ្វើតេស្តលើកទី៣មិនមាន COVID-19

នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០! ភ្ញៀវទេសចរចំនួន៥៣នាក់ ដែលនៅលើកប៉ាល់ Viking Cruise ខេត្ដកំពង់ចាម ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតវិញ ក្រោយធ្វើតេស្តលើកទី៣មិនមាន COVID-19

ខេត្តកំពង់ចាម៖ នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្រោយពីបានយកសំណាកពិនិត្យចំនួន ៣លើក និងបានដាក់ឲ្យស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃរួចមក នៅល្ងាចនេះ រដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាល បានសម្រេចអនុញ្ញាតឲ្យក្រុមអ្នកទេសចរចំនួន ៥៣នាក់ អាចចាកចេញពី សណ្ឋាគារមេគង្គ ឆ្ពោះទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

លោកអភិបាលខេត្តបន្តថា ភ្ញៀវទេសចរលើកប៉ាល់ Viking Cruise Journey ចំនួន ៥៣នាក់ ក្នុង ចំណោមជាង ៦០នាក់ ដែលចូលសំចតនៅខេត្ដកំពង់ចាម ត្រូវបានអនុញ្ញាតឲ្យចាក ចេញពីសណ្ឋាគារ មេគង្គ ដើម្បីឲ្យពួកគាត់ត្រឡប់ទៅប្រទេសកំណើតវិញ ។  សម្រាប់ក្រុមភ្ញៀវទេសចរទាំង ៥៣នាក់នេះ ក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាលខេត្ត បានចេញលិខិតបញ្ជាក់ពីសុខភាពរបស់ពួកគេ ដើម្បីបង្ហាញជូនមន្រ្តីពាក់ព័ន្ធពេលធ្វើដំណើរ ត្រឡប់ទៅកាន់ស្រុកកំណើតវិញ។ យ៉ាងណាក៏ដោយ សម្រាប់ក្រុមភ្ញៀវទេសចរចំនួន ៤នាក់ទៀត ត្រូវបានបន្តទុកពិនិត្យ និងតាមដានបន្តទៀត ពីក្រុមមន្រ្តីសុខាភិបាល។

គួរជម្រាបថា អ្នកដំណើរនៅលើកប៉ាល់ Viking Cruise Journey ដែលចូលចតនៅប្រទេសកម្ពុជា ក្រោយមកពីប្រទេសវៀតណាម ត្រូវបានរកឃើញវិជ្ជមាន COVID-19 ចំនួន ៣នាក់។ ក្រោយយកមកដាក់ឲ្យពិនិត្យព្យាបាល នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ស្ដ្រីជនជាតិអង់គ្លេសម្នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។
អ្នកវិជ្ជមាន COVID-19 នៅលើ Viking Cruise Journey រួមមាន៖
*ទី១៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម (ជាសះស្បើយ)
*ទី២៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៣៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya