ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ភ្ញាក់ផ្អើល! ព្រៃលិចទឹកនៅឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ កំពុងរងការទន្ទ្រាន កាន់កាប់យ៉ាងមហន្តរាយ នៅកំពង់ឆ្នាំង

ភ្ញាក់ផ្អើល! ព្រៃលិចទឹកនៅឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ កំពុងរងការទន្ទ្រាន កាន់កាប់យ៉ាងមហន្តរាយ នៅកំពង់ឆ្នាំង

កំពង់ឆ្នំាង ៖ ប្រភពបានឲ្យដឹងទៀតថា ជនល្មើសមិនស្គាល់មុខបានកាប់ទន្ទ្រានព្រៃលិចទឹក ទំហំប្រមាណជាង៤ហិកតារួចទៅហើយ ក្នុងខណៈដែលមន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញមិន ទាន់វែកមុខជនល្មើសនៅឡើយទេ។ សូម្បីតែលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ក៏រក្សាភាពស្ងៀមស្ងាត់ ទុកឲ្យបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុង តំបន់ហាមឃាត់នៅឃុំកំពង់ព្រះគគីរ កើតឡើងយ៉ាងពេញបន្ទុក។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ព្រៃលិចទឹកដែលមានដើមឈើច្រើនប្រភេទ ជាពិសេសដើមរាំងទឹករាប់ពាន់ដើមក្នុងតំបន់៣ ចំណុចច្រកស្នោរ និង​តំបន់អភិរក្សព្រែកហានាង កំពុងតែប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ។ បើតាមការអះអាងរបស់ប្រជានេសាទនៅឃុំកំពង់ព្រះគគីរ បានឲ្យដឹងថា នៅចំណុចខ្នងកោះព្រែកនាង តំបន់អភិរក្សព្រៃលិចទឹកក្រាស់ៗដើរចូលស្ទើរមិនរួច ត្រូវបានជនល្មើសកាប់បំផ្លាញព្រៃលិចទឹក អស់ប្រមាណជាង២ហិកតា រួចទៅហើយ។ ចំណែកនៅចំណុចច្រកស្នោរ ដែលមិនរាំងទឹកតូច ធំរាប់ពាន់ដើមក្បាលស្រែប្រមាណ២ហិកតា ត្រូវបានជនល្មើសកាប់បំផ្លាញដើម្បីយកដីធ្វើជាកម្មសិទ្ធិ ស្រេចតែអំពើចិត្តរបស់ខ្លួន។ ជុំវិញបញ្ហានេះមិនទាន់ឃើញលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ចាត់វិធានការទប់ស្កាត់នៅឡើយទេ។

ប្រជានេសាទនៅក្នុងឃុំកំពង់ព្រះគគីរ បានអំពាវនាវឲ្យលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការទប់ស្កាត់បទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅចំណុចច្រកស្នោ និងចំណុចខ្នងកោះព្រែកហានាង ជាបន្ទាន់។ ដោយហេតុថា លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង គ្មានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសទន្ទ្រានកាន់កាប់ព្រៃលិចទឹកយ៉ាងមហន្តរាយនោះទេ។

ជាក់ស្តែងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ព្រៃលិចទឹកទំហំជាង៤ហិកតា ត្រូវបានបំផ្លាញយ៉ាង មហន្តរាយហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនទាន់វែកមុខពួកគេ ដើម្បីចាត់ការតាមច្បាប់នោះឡើយទេ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya