ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីលួចឡាន នៅភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីលួចឡាន នៅភ្នំពេញ

ភ្នំពេញ:   ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចរថយន្ត អ្នករត់តាក់ស៊ី កើតហេតុត្រង់ចំណុចមុខស្ថានីយ ប្រេងសាំង LHR ផ្លូវ២១៧ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង០៨និង២០នាទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ។

ជនសង្ស័យឈ្មោះ ឌៀប ចេក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជនរងគ្រោះឈ្មោះ រ៉េត ពន្លក ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះជាអ្នករត់តាក់ស៊ី បានបើករថយន្ត១គ្រឿងម៉ាក SSANG YONG

ISTANA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AK-2821 ចេញពីខេត្តតាកែវ ឆ្ពោះទៅភ្នំពេញ។ លុះបើកមកដល់ចំណុចកើតហេតុ បានឈប់រថយន្តទុកនៅលើចិញ្ចើម ភ្លេចដកកូនសោរចេញ ទៅហៅម៉ូយជិះទៅខេត្តតាកែវវិញ ក៏មានជនសង្ស័យម្នាក់បានមកធ្វើសកម្មភាព លួចចូលក្នុងរថយន្តកាច់សោបញ្ឆេះ បើកគេចខ្លួន ។ ភ្លាមៗនោះ ជនរងគ្រោះបានឃើញទាន់ ក៏ស្រែកឲ្យអ្នកនៅក្បែរនោះជួយ បានបើករថយន្តដេញតាមពីក្រោយ មកទាន់ត្រង់ចំណុច មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ បានកម្លាំងសមត្ថកិច្ច កំពុងជិះម៉ូតូល្បាតតាមផ្លូវជួយអន្តរាគមន៍ ទើបឃាត់ខ្លួនជនសង្ស័យបាន ។

វត្ថុតាងដកហូតបានមាន៖ រថយន្ត១គ្រឿងម៉ាក SSANG YONG ISTANA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AK-2821 ។  សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែករថយន្តត្រូវបានប្រគល់ទៅឲ្យម្ចាស់ដើមវិញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya