ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គិតត្រឹមល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០! របាយការណ៍ប្រចាំថ្ងៃ៖ ចំនួនអ្នកឆ្លង COVID-19 លើពិភពលោកកើនដល់ ៣៨២,៣៨៩នាក់, ១៦,៥៨២នាក់ស្លាប់, ៨៤ ប្រទេស-ដែនដីមានអ្នកឆ្លងលើសពី ១០០ករណី

គិតត្រឹមល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០! របាយការណ៍ប្រចាំថ្ងៃ៖ ចំនួនអ្នកឆ្លង COVID-19 លើពិភពលោកកើនដល់ ៣៨២,៣៨៩នាក់, ១៦,៥៨២នាក់ស្លាប់, ៨៤ ប្រទេស-ដែនដីមានអ្នកឆ្លងលើសពី ១០០ករណី

(បរទេស)៖  គិតត្រឹមល្ងាចថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការ សុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៩៦ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញ ទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៣៨២,៣៨៩ ករណី ដែលក្នុងនោះ ១៦,៥៨២ នាក់ស្លាប់ និង ១០២,៥៤៨ នាក់ ជាសះស្បើយនៅទូទាំងសកលលោក។

ទោះយ៉ាងណាបណ្តាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺមាន ៨៤ ប្រទេស និងដែនដី ដោយក្នុងនោះមាននៅអាស៊ីចំនួន ២៧ ប្រទេស-ដែនដី, អឺរ៉ុបចំនួន ៤៧ ប្រទេស, ទ្វីបអាមេរិកចំនួន ០៦ ប្រទេស, ទ្វីបអូស្ត្រាលីចំនួន ០១ប្រទេស និងទ្វីបអាហ្វ្រិកចំនួន ០៣ ប្រទេស។

ខាងក្រោមនេះជាតួលេខចុងក្រោយនៃបណ្តាប្រទេស និងដែនដីទាំង ៨៤ ដែលមានអ្នកឆ្លង COVID-19 លើសពី ១០០ករណី រួមជាមួយនឹងករណីស្លាប់ផងដែរ

១៖ ប្រទេសចិន ឆ្លងសរុប ៨១,១៧១ ករណីក្នុងនោះ ៣,២៧៧ នាក់បានស្លាប់។
២៖ ប្រទេសអ៊ីតាលី ឆ្លងសរុប ៦៣,៩២៧ ករណីក្នុងនោះ ៦,០៧៧ នាក់ស្លាប់។
៣៖ សហរដ្ឋអាមេរិក ឆ្លងសរុប ៤៦,១៤៥ ករណីក្នុងនោះ ៥៨២នាក់ស្លាប់។
៤៖ ប្រទេសអេស្ប៉ាញ ឆ្លងសរុប ៣៥,២១២ ករណីក្នុងនោះ ២,៣១៦ នាក់ស្លាប់។
៥៖ ប្រទេសអាល្លឺម៉ង់ ឆ្លងសរុប ២៩,០៥៦ ករណីក្នុងនោះ ១២៣ នាក់ស្លាប់។
៦៖ ប្រទេសអ៊ីរ៉ង់ ឆ្លងសរុប ២៣,០៤៩ ករណីក្នុងនោះ ១,៨១២ នាក់ស្លាប់។
៧៖ ប្រទេសបារាំង ឆ្លងសរុប ១៩,៨៥៦ ករណីក្នុងនោះ ៨៦០ នាក់ស្លាប់។
៨៖ ប្រទេសកូរ៉េខាងត្បូង ឆ្លងសរុប ៩,០៣៧ ករណីក្នុងនោះ ១២០ នាក់ស្លាប់។
៩៖ ប្រទេសស្វីស ឆ្លងសរុប ៨,៧៩៥ ករណីក្នុងនោះ ១២០ នាក់ស្លាប់។
១០៖ ចក្រភពអស់គ្លេស ឆ្លងសរុប ៦,៦៥០ ករណី ក្នុងនោះ ៣៣៥ នាក់ស្លាប់។
១១៖ ប្រទេសហូឡង់ ឆ្លងសរុប ៤,៧៤៩ ករណីក្នុងនោះ ២១៣ នាក់ស្លាប់។
១២៖ ប្រទេសអូទ្រីស ឆ្លងសរុប ៤,៦៦៨ ករណី ក្នុងនោះ ២៥ នាក់ស្លាប់។
១៣៖ ប្រទេសបែលហ្ស៊ិក ឆ្លងសរុប ៣,៧៤៣ ករណីក្នុងនោះ ៨៨ នាក់ស្លាប់។
១៤៖ ប្រទេសន័រវេស ឆ្លងសរុប ២,៦២៥ ករណីក្នុងនោះ ១១ នាក់ស្លាប់។
១៥៖ ប្រទេសអូស្ត្រាលី ឆ្លងសរុប ២,១៣៦ ករណីក្នុងនោះ ០៨ នាក់ស្លាប់។
១៦៖ ប្រទេសកាណាដា ឆ្លងសរុប ២,០៩១ ករណីក្នុងនោះ ២៤ នាក់ស្លាប់។
១៧៖ ប្រទេសព័រទុយហ្កាល់ ឆ្លងសរុប ២,០៦០ ករណី ក្នុងនោះ ២៣ នាក់ស្លាប់។
១៨៖ ប្រទេសស៊ុយអែត ឆ្លងសរុប ២,០៥៩ ករណីក្នុងនោះ ៣៣ នាក់ស្លាប់។
១៩៖ ប្រទេសប្រេស៊ីល ឆ្លងសរុប ១,៩២៤ ករណី ក្នុងនោះ ៣៤ នាក់ស្លាប់។
២០៖ ប្រទេសអ៉ីស្រាអែល ឆ្លងសរុប ១,៦៥៦ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
២១៖ ប្រទេសម៉ាឡេស៊ី ឆ្លងសរុប ១,៦២៤ ករណី ក្នុងនោះ ១៥ នាក់ស្លាប់។
២២៖ ប្រទេសដាណឺម៉ាក ឆ្លងសរុប ១,៥៧៧ ករណី ក្នុងនោះ ២៤ នាក់ស្លាប់។
២៣៖ ប្រទេសតួកគី ឆ្លងសរុប ១,៥២៩ ករណី ក្នុងនោះ ៣៧ នាក់ស្លាប់។
២៤៖ ប្រទេសឆែក ឆ្លងសរុប ១,២៨៩ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
២៥៖ ប្រទេសជប៉ុន ឆ្លងសរុប ១,១៤០ ករណីក្នុងនោះ ៤២ នាក់ស្លាប់។
២៦៖ ប្រទេសអៀរឡង់ ឆ្លងសរុប ១,១២៥ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
២៧៖ ប្រទេសអេក្វាឌ័រ ឆ្លងសរុប ៩៨១ ករណី ក្នុងនោះ ១៨ នាក់ស្លាប់។
២៨៖ ប្រទេសប៉ាគីស្ថាន ឆ្លងសរុប ៨៩២ ករណីក្នុងនោះ ០៦ នាក់ស្លាប់។
២៩៖ ប្រទេសលុចសំបួ ឆ្លងសរុប ៨៧៥ ករណី ក្នុងនោះ ០៨ នាក់ស្លាប់។
៣០៖ ប្រទេសថៃ ឆ្លងសរុប ៨២៧ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៣១៖ ប្រទេសប៉ូឡូញ ឆ្លងសរុប ៧៦៦ ករណី ក្នុងនោះ ០៨ នាក់ស្លាប់។
៣២៖ ប្រទេសឈីលី ឆ្លងសរុប ៧៤៦ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៣៣៖ ប្រទេសហ្វាំងឡង់ ឆ្លងសរុប ៧០០ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣៤៖ ប្រទេសក្រិក ឆ្លងសរុប ៦៩៥ ករណីក្នុងនោះ ១៧ នាក់ស្លាប់។
៣៥៖ ប្រទេសឥណ្ឌូណេស៊ី ឆ្លងសរុប ៦៨៦ ករណី ក្នុងនោះ ៥៥ នាក់ស្លាប់។
៣៦៖ ប្រទេសអ៊ីស្លង់ ឆ្លងសរុប ៥៨៨ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៣៧៖ ប្រទេសរូម៉ានីឆ្លងសរុប ៥៧៦ ករណី ក្នុងនោះ ០៨ នាក់ស្លាប់។
៣៨៖ ប្រទេសអារ៉ាប៊ីសាអ៊ីឌីត ឆ្លងសរុប ៥៦២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៩៖ អាហ្វ្រិកខាងត្បូង ឆ្លងសរុប ៥៥៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤០៖ ប្រទេសហ្វីលីពីន ឆ្លងសរុប ៥៥២ ករណី ក្នុងនោះ ៣៣ នាក់ស្លាប់។
៤១៖ ប្រទេសឥណ្ឌា ឆ្លងសរុប ៥១១ ករណី ក្នុងនោះ ១០ នាក់ស្លាប់។
៤២៖ ប្រទេសសិង្ហបុរីឆ្លងសរុប ៥០៩ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៤៣៖ ប្រទេសកាតា ឆ្លងសរុប ៥០១ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤៤៖ ប្រទេសស្លូវេនី ឆ្លងសរុប ៤៤២ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៤៥៖ ប្រទេសរុស្ស៊ី ឆ្លងសរុប ៤៣៨ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៤៦៖ ប្រទេសប៉េរូឆ្លងសរុប ៣៩៥ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៤៧៖ ទីក្រុងហុងកុងឆ្លងសរុប ៣៨៦ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៤៨៖ ប្រទេសបារ៉ែន ឆ្លងសរុប ៣៧៧ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៤៩៖ ប្រទេសអេស្តូនី ឆ្លងសរុប ៣៦៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៥០៖ ប្រទេសម៉ិកស៊ិក ឆ្លងសរុប ៣៦៧ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៥១៖ ប្រទេសអេហ្ស៊ីប ឆ្លងសរុប ៣៦៦ ករណី ក្នុងនោះ ១៩ នាក់ស្លាប់។

៥២៖ ប្រទេសក្រូអាត ឆ្លងសរុប ៣៦១ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៥៣៖ ប្រទេសប៉ាណាម៉ា ឆ្លងសរុប ៣៤៥ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៥៤៖ ប្រទេសកូឡុំប៊ី ឆ្លងសរុប ៣០៦ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៥៥៖ ប្រទេសអាហ្សង់ទីន ឆ្លងសរុប ៣០១ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៥៦៖ ប្រទេសលីបង់ ឆ្លងសរុប ២៦៧ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៥៧៖ ប្រទេសអ៊ីរ៉ាក់ ឆ្លងសរុប ២៦៦ ករណី ក្នុងនោះ ២៣ នាក់ស្លាប់។
៥៨៖ ប្រទេសស៊ែប៊ី ឆ្លងសរុប ២៤៩ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៥៩៖ សាធារណរដ្ឋ ដូមីនីក ឆ្លងសរុប ២៤៥ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៦០៖ ប្រទេសអាមេនី ឆ្លងសរុប ២៣៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦១៖ ប្រទេសអាល់ហ្សេរី ឆ្លងសរុប ២៣០ ករណី ក្នុងនោះ ១៧ នាក់ស្លាប់។
៦២៖ ដែនដីកោះតៃវ៉ាន់ ឆ្លងសរុប ២១៥ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៦៣៖ ប្រទេសស្លូវ៉ាគី ឆ្លងសរុប ២០៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦៤៖ ប្រទេសប៊ុលហ្គារី ឆ្លងសរុប ២០២ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៦៥៖ ប្រទេសអារ៉ាប់រួម ឆ្លងសរុប ១៩៨ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៦៦៖ ប្រទេសឡាតវី ឆ្លងសរុប ១៩៧ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦៧៖ ប្រទេសគុយវ៉ែត ឆ្លងសរុប ១៩១ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦៨៖ ប្រទេសសាន់ម៉ារីណូ ឆ្លងសរុប ១៨៧ ករណី ក្នុងនោះ ២០ នាក់ស្លាប់។
៦៩៖ ប្រទេសហុងគ្រី ឆ្លងសរុប ១៨៧ ករណី ក្នុងនោះ ០៨ នាក់ស្លាប់។
៧០៖ ប្រទេសលីទុយអានី ឆ្លងសរុប ១៨៧ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៧១៖ ប្រទេសអ៊ុយរូហ្គាយ ឆ្លងសរុប ១៦២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៧២៖ ប្រទេសកូស្តារីកា ឆ្លងសរុប ១៥៨ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៧៣៖ នូវែលសេឡង់ ឆ្លងសរុប ១៥៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ៕
៧៤៖ ប្រទេសបូស្នៀ ឆ្លងសរុប ១៥០ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៧៥៖ ប្រទេសម៉ារ៉ុក ឆ្លងសរុប ១៤៣ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៧៦៖ ម៉ាសេដូនខាងជើង ឆ្លងសរុប ១៣៦ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៧៧៖ ប្រទេសអង់ដូរ៉ា ឆ្លងសរុប ១៣៣ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៧៨៖ ប្រទេសហ្ស៊កដានី ឆ្លងសរុប ១២៧ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៧៩៖ ប្រទេសវៀតណាម ឆ្លងសរុប ១២៣ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៨០៖ កោះហ្វារ៉ូ ឆ្លងសរុប ១១៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៨១៖ ប្រទេសស៊ីប ឆ្លងសរុប ១១៦ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៨២៖ ប្រទេសម៉ុលដាវី ឆ្លងសរុប ១០៩ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៨៣៖ ប្រទេសម៉ាល់តា ឆ្លងសរុប ១០៧ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៨៤៖ ប្រទេសអាល់បានី ឆ្លងសរុប ១០៤ ករណី ក្នុងនោះ ១០៤ នាក់ស្លាប់។

ប្រភព៖ វែបសាយ worldometers.info (ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០)

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya