ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ចាប់​ក្មេងស្រី​អាយុ​៨​ឆ្នាំ រំលោភ​រហូត​បានសម្រេច​

ចាប់​ក្មេងស្រី​អាយុ​៨​ឆ្នាំ រំលោភ​រហូត​បានសម្រេច​

​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ នៅ​ចំណុច​វាល​ខ្សាច់ ផ្លូវលំ​ក្នុងភូមិ ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ខណ្ឌមានជ័យ បុរស​ម្នាក់​ត្រូវ​តណ្ហា​ដុត​រោល​ទប់​មិន​ជាប់ បាន​ចាប់​កុមារី​អាយុ ៨​ឆ្នាំ រំលោភ​សេពសន្ថវៈ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ទៅតាម​ពាក្យបណ្តឹង របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​។​

​យុវជន​នេះ​មានឈ្មោះ កាន់ យី អាយុ ២១ ឆ្នាំ មុខរបរ​មិន​ប្រាកដ ស្នាក់នៅ​ចល័ត ក្នុងភូមិ ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ ចំណែក​កុមារី​រងគ្រោះ មានឈ្មោះ ជ​.​គ​.​ហ អាយុ ០៨​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​នៅ​មុនពេល​កើតហេតុ ឈ្មោះ ហ៊ុយ ស៊ីណា ត្រូវជា​ម្តាយ​កុមារី​រងគ្រោះ កំពុង​នៅផ្ទះ ស្រាប់តែ​ឃើញ​កូនស្រី ដើរ​ម្នាក់ឯង​មកដល់ ឃើញ​នៅលើ​ខោខ្លី មាន​ស្នាម​ប្រឡាក់​ឈាម​។ ហើយ​ស្ត្រី​ជា​ម្តាយ​មានការ​សង្ស័យ ក៏បាន​សួរ​កូនស្រី ទើប​ដឹងថា នាង​ត្រូវ​យុវជន​ខាងលើ​ចាប់រំលោភ​សេពសន្ថវៈ​នៅ​ចំណុចកើតហេតុ​ខាងលើ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya