ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » ករណីមនុស្ស​ឃាត! សង្ឃ២អង្គចាក់គ្នា សុគតម្នាក់ នៅមណ្ឌលគិរី

ករណីមនុស្ស​ឃាត! សង្ឃ២អង្គចាក់គ្នា សុគតម្នាក់ នៅមណ្ឌលគិរី

មណ្ឌលគិរី ៖  នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានកើតឡើងនៅចំនុចវត្តដេអេភូមិចុងផាង​ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ សង្ឃ១អង្គព្រះជន្មជាង២០វស្សាបានដាច់ខ្យល់សុគតតាមផ្លូវ ក្រោយពេលត្រូវសង្ឃ1អង្គទៀតចាក់ដោយកាំបិត រងរបួសធ្ងន់។

ជនសង្សយ័ឈ្មោះធឿន នី ភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរព្រះសង្ឃមានទីកន្លែងកំណេីតភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។ ទីលំនៅបច្ចុប្បន្នព្រះសង្ឃគង់នៅវត្តដេអេស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។

ជនរងគ្រោះឈ្មោះថ្លាង វុធ ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរព្រះសង្ឃមានទីកន្លែងកំណេីតភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។ទីលំនៅបច្ចុប្បន្នជាព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ជនរងគ្រោះបានបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្តដល់ពាក់កណ្តាលផ្លូវជនរងគ្រោះត្រូវបានស្លាប់បាយ់បង់ជីវិត។

មូលហេតុដែលបណ្ដាលឱ្យ មានជំលោះគឺទាស់សំដីគ្នាចោទប្រកាន់គ្នាទៅវិញទៅមក រហូតឈានដល់កាប់ចាក់គ្នាតែម្ដងទៅ។ ជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនយក មកប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងដើម្បីបន្តនិតិវិធី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya