ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្រ្កាបករណីប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅស្វាយរៀង

បង្រ្កាបករណីប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅស្វាយរៀង

(ស្វាយរៀង)៖  នាវេលាម៉ោង១៥និង៣៥នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០  ជនសង្ស័យទាំង២នាក់ ទី១៖ ឈ្មោះ នី វ៉ាន់ហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរចុងភៅ រស់នៅភូមិកំពង់ភ្នំ ឃុំអំពើទឹក ស្រុកលើកដែក ខេត្តកណ្តាល។ ទី២៖ ឈ្មោះ ភោគ គឹមសាន ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង។

ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនបានជុំគ្នានៅបន្ទប់លេខ០៦ របស់ឈ្មោះ ឥន ស្រីនាត ស្ថិតក្នុងភូមិស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង លុះដល់ម៉ោង១៧៖៣០នាទី កម្លាំងជំនាញ បានសុំគោលការណ៍ការដឹកនាំ ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីបន្តធ្វើការឆែកឆេរបន្ទប់ខាងលើ។

សមត្ថកិច្ចបានសម្រេចឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់បន្ថែមទៀតរួមមាន ១៖ ឈ្មោះ ឥន ស្រីនាត ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិឬស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប, ២៖ ឈ្មោះ សាន់ ណារិន ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ ភូមិចំបក់ពាម សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង, ៣៖ ឈ្មោះ វ័រ កុសល ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតាណរ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូត សម្ភារៈវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ០៥គ្រឿង និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។  សមត្ថកិច្ចជំនាញ កំពុងធ្វើការកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya