ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសជាអ្នរត់ម៉ូតូឌុបម្នាក់ រងរបួសបែកភ្នែកឆ្វេង ហូរឈាមកក្លាក់ ដោយសារជនដៃដល់ជាអ្នករត់ម៉ូតូកង់បី ប្រើប្រាស់ញញួរជ័រវាយ នៅភ្នំពេញ

បុរសជាអ្នរត់ម៉ូតូឌុបម្នាក់ រងរបួសបែកភ្នែកឆ្វេង ហូរឈាមកក្លាក់ ដោយសារជនដៃដល់ជាអ្នករត់ម៉ូតូកង់បី ប្រើប្រាស់ញញួរជ័រវាយ នៅភ្នំពេញ

ភ្នំពេញ ៖  កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះ ឈ្នះ មុខស្ថានីយ៍ប្រេង ភូមិព្រៃស្វាយ សង្កាត់ចោមចី៣ ខណ្ឌពោធិសែនជ័យ ។

បុរសជាអ្នរត់ម៉ូតូឌុបម្នាក់ រងរបួសបែកភ្នែកឆ្វេង ហូរឈាមកក្លាក់ ដោយសារជនដៃដល់ជាអ្នករត់ម៉ូតូកង់បី ប្រើប្រាស់

ញញួរជ័រ វាយ ជនរងគ្រោះខំរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ភ្លាមៗឲ្យជួយអន្តរាគមន៍ តែបងៗប៉ូលិស រវល់តែឲ្យរងចាំ និងរុញឆ្លើយដាក់គ្នា សង្ស័យខ្លាចកូវីដ១៩ ទម្រាំដាច់ចេញទៅជួយអស់រយៈពេលជិត១ម៉ោង ដូចអូសឫស្សីបញ្ច្រាសចុង ទៅដល់ជនសង្ស័យបើកម៉ូតូកង់បីគេចខ្លួនបាត់ ។

ជនរងគ្រោះឈ្មោះសឿ ម៉ានិន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ចំណែកជនសង្ស័យ មិនស្គាល់ឈ្នោះ គ្រាន់តែដឹងថា ជាអ្នករត់ម៉ូតូកង់បី ប្រចាំនៅចំណុចខាងលើ ក្រោយកើតហេតុបានគេចខ្លួនបាត់ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា គាត់មិនដែលមានទំនាស់អ្វីជាមួយជនល្មើសឡើយ តែកាលពីម្សិលមុិញ ជនសង្ស័យគម្រាមវាយម្តងហើយ ខឹងរូបគាត់ មកឈប់រងចាំដឹកម៉ូយ ហើយមិននឹកស្នានដល់ ព្រោះថា តាមទីសាធារណៈសោះ ស្រាប់តែនៅព្រឹកថ្ងៃទី២៤ ខែមិនានេះ គ្រាន់តែជិះម៉ូតូទៅដល់ចំណុចខាងលើមិនទាន់ទាំងឈប់ម៉ូតូផង ស្រាប់ជនសង្ស័យស្ទុះមក ប្រដាប់ដោយញញួរជ័រ ដែលគេប្រើសម្រាប់រៀបឥដ្ឋការ៉ូ វាយ មកលើគាត់ចំភ្នែកឆ្វេង ផ្តួលម៉ូតូរត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ រវល់តែឲ្យរងចាំ ទម្រាំតែចេញទៅ ជិតមួយម៉ោង ជនសង្ស័យគេចខ្លួនបាត់ ។

ប្រជាពលរដ្ឋ លើកឡើងថា ពួកគាត់ជឿហើយ ប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ហើយហៅឲ្យទៅយកស្រាបៀ ទឹកក្រូច លុយ លឿនជាងអាមុិច ដណ្តើមគ្នាទៅ តែបើស្នើសុំឲ្យជួយអន្តរាគមន៍ រឿងអ្វីវិញ ដែលពលរដ្ឋជួបទុក្ខលំបាក ដូចអូសឫស្សីបញ្ច្រាសចុង ទម្រាំដាច់ចិត្តចេញទៅជួយ រាប់ម៉ោង ជាឱកាសធ្វើឲ្យភាគីបង្ក រត់គេចខ្លួនបាត់ មានតែទៅចាប់ខ្យល់ ដូចរឿងហឹង្សាខាងលើនេះអិញ្ចឹង ។

ករណីហឹង្សាខាងលើ ប៉ូលិសប៉ុស្តិ៍ចោមចៅ៣ អស់រយៈពេល៤៥នាទីទើបលោក ថេង កុសល នាប៉ុស្តិ៍ ដឹកនាំកម្លាំង ចេញទៅ បាត្រឹមទៅរើសយកញញួរ គ្រាន់ធ្វើជាវត្ថុតាង និងឲ្យជនរងគ្រោះលើកម៉ូតូ ជិះវិលត្រឡប់ទៅប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹង ។

ពលរដ្ឋនៅកន្លែងកើតហេតុ ផ្ទុះអស់សំណើច ចុះជនរងគ្រោះទៅប្តឹងភ្លាមៗ ហេតុម្តេច ប៉ូលិសមិនជួយអន្តរាគមន៍ភ្លាមៗ ខុសត្រូវ ឃាត់សាកសួរសិនទៅ ចាំបាច់អូសបន្លាយពេល ទុកឲ្យជនល្មើស គេចខ្លួនបាត់ហើយ ទើបលេចមុខ ប៉ូលិសមករកចាប់ខ្លួន មានតែចាប់ខ្យល់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya