ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ២នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ត នៅកណ្តាល

បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ២នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ត នៅកណ្តាល

កណ្ដាល:   ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត បណ្ដាលមនុស្សរងរបួសធ្ងន់ ២នាក់ ស្ថិតលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ម៉ោង ៧និង៣០នាទីយប់ ។

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត០១គ្រឿង ម៉ាកHYUNDAI (កូរ៉េ ២.៥តោន) ពណ៌ក្រហម ដឹកទំនិញក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំងរេដអាន ពាក់ផ្លាកលេខព្រៃវែង 3A-1168 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរ ទិសដៅអ្នកលឿងទៅភ្នំពេញក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានជែងរថយន្តមកបុករថយន្ត ០១គ្រឿងទៀតម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង 2B-0656 បើកបរដោយឈ្មោះ ផាន សុខា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នឹងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ហួន ធា ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបើកបរមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបររថយន្តម៉ាក HIGHLANDER ឈ្មោះផាន សុខា គាបជាប់ហ្នឹងរថយន្តបាក់ជើងទាំងពីរ ចំណែកអ្នករួមដំណើរឈ្មោះ ហួន ធា គាបជាប់ហ្នឹងរថយន្តបាក់ជើងទាំងពីរ អ្នកបើកបររថយន្តកូរ៉េរត់គេចខ្លួនបាត់មុនពេលសមត្តកិច្ចទៅដល់ អ្នករងរបួសត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ (កេតុមាលា)។

ចំពោះវត្ថុតាងសមត្ថកិច្ចជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ បានចុះវាស់វែងយកទៅរក្សាទុក នឹងបន្តនីតិវិធីពេលក្រោយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya