ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ចាប់បានមុខសញ្ញាលួចស្លាកលេខឡាន រួមនឹងស្លាកលេខ ចំនួន១២សន្លឹក នៅភ្នំពេញ

ចាប់បានមុខសញ្ញាលួចស្លាកលេខឡាន រួមនឹងស្លាកលេខ ចំនួន១២សន្លឹក នៅភ្នំពេញ

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦នឹង៣៥នាទីយប់ថ្ងៃទី២៣ខែមិនាឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ១៧កែងផ្លូវ១១៨នៅចំណុចផ្ទះគ្មានលេខជាន់ទី៤ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ។
កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវរកឃើញស្លាកលេខ ជាច្រើនសន្លឹកដែលជនសង្ស័យបានធ្វើសកម្មភាពលួចយកទៅលាក់ទុក។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ក្រោយពីទទួលបានពាក្យប្តឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានមានករណី បាត់ស្លាកលេខរថយន្តរបស់គាត់ទើបកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានធ្វើការស្រាវជ្រាវ ទើបឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសៅវណ្ណាភេទប្រុសអាយុ៤០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវលេខ១៧សង្កាត់ផ្សារចាស់ប៉ុន្តែដោយសារតែនៅទីតាំងខាងលើនេះ មានការស្មុកស្មាញពេកទើបឃាត់ខ្លួនមនុស្សសរុបទាំងអស់ចំនួន៦នាក់ក្នុងនោះមានស្រី៣នាក់ នឹងប្រុសចំនួន3តែក្រោយពេលសួរនាំរួចសមត្ថកិច្ចបានធ្វើការដោះលែងមនុស្សចំនួន៥នាក់ឲ្យត្រឡប់ទៅផ្ទះវិញ ដែលមិនមានការពាក់ព័ន្ធ ដោយឡែកមានម្នាក់ត្រូវឃាត់ខ្លួន ព្រោះជាប់ពាក់ព័ន្ធក្នុងការលួច ស្លាកលេខឡានប្រជាពលរដ្ឋរួមទាំងវត្ថុតាងមានស្លាកលេខរថយន្តចំនួន១២សន្លឹក ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាច់ស្លាកលេខរថយន្តរបស់ប្រជាពលរដ្ឋពិតប្រាកដមែន នៅក្នុងខណ្ឌទួលគោកនិងខណ្ឌ៧មករានិងខណ្ឌដូនពេញផងដែរ។
សមត្ថកិច្ចក៏បានធ្វើការអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋណាដែលមានបាត់ស្លាក លេខរថយន្តឲ្យមកយកនៅអធិការដ្ឋាននគរបាលដូនពេញ ចំណែកជនសង្ស័យត្រូវឃុំខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីស្រាវជ្រាវរកបក្សពួក ដែលនៅសេសសល់ចាប់យកផ្តន្ទាទោសតាមច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya