ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បណ្ដាលឲ្យ ២នាក់ រងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ ស្រុកបារាយណ៍ នៅកំពង់ធំ

បណ្ដាលឲ្យ ២នាក់ រងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ ស្រុកបារាយណ៍ នៅកំពង់ធំ

កំពង់ធំ:  លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១១២-១១៣ ចំណុចភូមិជីអោក ឃុំបារាយណ៍ ស្រុកបារាយណ៍

ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយ ទិសដៅស្របគ្នាពីត្បូងទៅជើង បណ្ដាលឲ្យរបួសធ្ងន់០២នាក់ កាលពីវេលាម៉ោង ៥និង០០នាទីព្រឹកឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។

ម៉ូតូម៉ាក ហុងដា វីសិន ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ នាង វឿន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិថ្មដា ឃុំបឹងណាង ស្រុកព្រៃឈរ ខេត្តកំពង់ចាម (របួសស្រាល) មុខរបរកសិករ ពាក់មួកសុវត្តិភាព គេចខ្លួន។
អ្នករួមដំណើរចំនួន ០២នាក់ ៖
១-ឈ្មោះ អ៊ឹម ញ៉ែម ភេទស្រី អាយុ ៦៧ឆ្នាំ នៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ (របួសធ្ងន់ បាក់ស្មងជើងស្ដាំ)(មុខរបរកសិករ)(មិនពាក់មួកសុវត្តិភាព)។
២-ឈ្មោះ ទាប មឿន ភេទប្រុស អាយុ ៥៩ឆ្នាំ នៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ (របួសធ្ងន់ រយះភ្លៅស្ដាំ)(មុខរបរកសិករ)(មិនពាក់មួកសុវត្តិភាព)។
ម៉ូតូសណ្ដោងរ៉ឺម៉ក គ្មានបរិធាន(ឆ្អឹង) បើកបរដោយឈ្មោះ ស៊ន់ នី ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិដំណាក់ ឃុំស្រឡៅ ស្រុកតាំងគោក (គ្មានរបួស) នាំមកសាកសួរនៅអធិការដ្ឋានស្រុកបារាយណ៍។

សមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយក វត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី។ ១-អ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ក ឈ្មោះ ស៊ន់ នី គ្មានបរិធានគ្រប់គ្រាន់ គ្មានភ្លើងបំភ្លឺខាងក្រោយ។ ២-អ្នកបើកម៉ូតូឈ្មោះ នាង វឿន បើកបរមានល្បឿនលឿន៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya