ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំបន្ទាន់ និងចុះពិនិត្យមើលទីតាំង ដើម្បីត្រៀមលក្ខណៈទុកជាមុន ក្នុងករណីមានអ្នកសង្ស័យ ឬអ្នកផ្ទុកជម្ងឺកូវីដ ១៩

អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំបន្ទាន់ និងចុះពិនិត្យមើលទីតាំង ដើម្បីត្រៀមលក្ខណៈទុកជាមុន ក្នុងករណីមានអ្នកសង្ស័យ ឬអ្នកផ្ទុកជម្ងឺកូវីដ ១៩

មណ្ឌលគិរី៖ ដើម្បីឆ្លើយតបទៅនឹងវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំបន្ទាន់ជាលើកទី២ និងចុះពិនិត្យមើលទីតាំងអគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ស្ថិតនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជា ដើម្បីត្រៀមទុកជាមុន សម្រាប់ព្យាបាល និងដាក់ដាច់ដោយឡែក ចំពោះអ្នកដែលសង្ស័យ ឬមានផ្ទុកជម្ងឺកូវីដ១៩នេះ។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ដោយមាការណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺឲ្យខេត្តនីមួយៗ ត្រៀមលក្ខណៈសម្បតិ្តក្នុងការរៀបចំ និងរកទីកន្លែងដើម្បីត្រៀមបង្ការ ក្នុងករណីដែលជម្ងឺកូវីដ១៩ផ្ទុះឡើង នៅខេត្តណា ខេត្តនោះត្រូវរកកន្លែង សម្រាប់ដាក់អ្នកជម្ងឺកូវីដនេះ ដាច់ដោយឡែក និងព្យាបាលពួកគាត់។ ឯកឧត្តម បញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលរសៀលនេះ មិនទាន់មានករណីសង្ស័យ ឬផ្ទុកជម្ងឺកូវីដ ១៩នោះទេ តែទោះជាយ៉ាងណា អាជ្ញាធរខេត្ត រួមទាំងមន្ទីរជំនាញ និងសមត្ថកិច្ច សហការគ្នា សម្រាប់ត្រៀមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩នេះ ជាក់ស្តែង បានពិនិត្យឃើញថា នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី មាន១បន្ទប់ ស្មើនឹង ០៤គ្រែ និងនៅអគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ស្ថិតនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី មាន២០បន្ទប់ ស្មើនឹង ៤០គ្រែ ហើយបន្ទប់នីមួយៗ នឹងរៀបចំបំពាក់ នូវទឹក ភ្លើង បន្ទប់ទឹក កង្ហារជាដើម ប៉ុន្តែបន្ទប់នីមួយៗ មិនទាន់ស្អាត ក៏សូមឱ្យមន្រ្តីជំនាញ និងសមត្ថកិច្ច ចូលរួមសម្អាតអាគារ និងបន្ទប់នេះឱ្យស្អាត នឹងមានអនាម័យ ពិសេសគឺបាញ់ថ្នាំសម្លាប់មេរោគឱ្យអស់សិន ហើយនឹងឲ្យមន្ទីរសុខាភិបាលខេត្ត បញ្ជូនគ្រែ ព្រមទាំងសម្ភារៈ និងបរិក្ខាពេទ្យមួយចំនួនថែមទៀតផង។

ឯកឧត្តម ស្វាយ សំអ៊ាង បន្ថែមទៀតថា ដោយឡែក ចំពោះពលករដែលពួកគាត់វិលត្រឡប់មក ពីប្រទេសថៃវិញ មកដល់មណ្ឌលគិរី រហូតមកដល់ពេលនេះ មានចំនួន០៧នាក់ ក្នុងនោះ កម្មករខ្មែរចំនួន ០៤នាក់ នៅស្រុកកោះញែក និងនិស្សិតចំនួន ០៣នាក់ ដែលជាជនជាតិឥស្លាម នៅស្រុកកែវសីមា ឯកឧត្តម ក៏បានឱ្យមន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងអប់រំដល់ពួកគាត់ ដោយឱ្យពួកគាត់នៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃ ដូចអ្វីដែលក្រសួងសុខាភិបាលបានប្រកាស ព្រោះយើងមិនបានដឹងថា ពួកគាត់មានផ្ទុក ឬមិនមានជម្ងឺកូវីត១៩នេះទេ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya