ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡានដឹកទំនិញធុនធំ២គ្រឿងបុកគ្នា បណ្តាលឲ្យតៃកុងម្នាក់ គាបជាប់ក្នុងកាប៊ីន រងរបួសធ្ងន់ នៅកំពង់ឆ្នំាង

ឡានដឹកទំនិញធុនធំ២គ្រឿងបុកគ្នា បណ្តាលឲ្យតៃកុងម្នាក់ គាបជាប់ក្នុងកាប៊ីន រងរបួសធ្ងន់ នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង: ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង ២៥នាទីព្រឹកព្រលឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ដំណើររឿងហេតុ  រថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង ពាក់ផ្លាកលេខព្រះសីហនុ 3A 4910 ខណ:កំពុងបើកបរ ស្រាប់តែផ្ទុះបែកកង់ ពេលនោះម្ចាស់រថយន្តបានបន្ថយល្បឿន អែបមកចិញ្ចើមផ្លូវខាងស្តាំ ហើយក៏មាន រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ១គ្រឿងទៀត ពាក់ផ្លាកលេខ កំពង់ចាម 3A 8523 បើកបរក្នុងល្បឿនលឿន មិនបានប្រុងប្រយ័ត្ន ក៏បុកគូថរថយន្ត នៅខាងមុខពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរគាបជាប់ក្នុងកាប៊ីនរថយន្តរងរបួសធ្ងន់ ។

កម្លាំងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នាគាស់យកជនរងគ្រោះ ដើម្បីយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ជួយ

សង្គ្រោះបន្ទាន់ ។ ជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណនូវឡើយ ។ ចំណែក វត្ថុតាងទាំងគ្រឿង សមត្ថកិច្ចយកទៅ

រក្សាទុក នៅការិយាល័យចរាចរណ៍ខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយ គ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya